ជីវិតកម្សាន្ដ
គ្រួសារលោកជំទាវ ហ៊ុន ស៊ីណាត ជួយសម្រេចបំណងចុងក្រោយមួយទៀតដល់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
ទីបំផុតបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត និងបុត្រី គឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបំពេញជូនគាត់ដោយបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ ដើម្បីសង់ចេតិយ និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ ។

ក្នុងឱកាសចុះសួរសុខទុក្ខដោយផ្ទាល់ដល់ស្រុកកំណើតលោកតា គង់ ណៃ ស្ថិតនៅស្រុកកំពង់ត្រាចខេត្តកំពតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា មូលហេតុដែលកសាងចេតិយជូនលោកតា គង់ ណៃ ដោយសារតែការកន្លងមក កូនស្រីរបស់លោកជំទាវ គឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសួរថា តើរាល់ថ្ងៃនេះមានខ្វះខាតអ្វីអត់ លោកតា លោកចង់សំណូមពរអី្វអត់ ខ្ញុំនិងគ្រួសារជួយលោកតា?។

ភ្លាមៗនោះលោកតា គង់ ណៃ ក៏បានមានប្រសាសន៍តបវិញថា រាល់ថ្ងៃនេះ គឺលោកតាមានផ្ទះ និងថវិការតិចតូចអាចចិញ្ចឹមជីវិតហើយ តែអ្វីដែលសំខាន់ គឺលោកតាខ្លាចថា មុននឹងពេលគាត់ស្លាប់ទៅគាត់គ្មានចេតិយដាក់ធាតុគាត់ ដូចនេះហើយក៏លោកតា សុំឲ្យលោកជំទាវនិងគ្រួសារជួយសងចេតិយតូចមួយដល់គាត់ផង គឺគាត់ស្លាប់បិទភ្នែកជិតហើយ ។
លោកជំទាវបន្តថា ដោយមានការទទូចបែបនេះ ទើបលោកជំទាវ និងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងរបស់គាត់។ លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់ជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្ស វប្បធម៌ លើសលប់ទើបលោកជំទាវនិងក្រុមគ្រួសារសម្រេចកសាងចេតិយតម្លៃជិត២ម៉ឺនឲ្យសំតម្លៃនិងកេរ្តិ៍ឈ្មោះកិត្តិយសរបស់គាត់។

ក្រៅពីនោះដែរលោកជំទាវ និងក្រុមគ្រួសារក៏បានជួយចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ដោយក្នុងមួយខែៗ គឺថវិការចំនួន៥០ម៉ឺនរៀល,មី១កេះ ,ត្រីខ១យួ ,ទឹកស៊ីវ១យួ និងអង្ករចំនួន៥០គីឡូក្រាម ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ