ជីវិតកម្សាន្ដ
លោក សុះ ម៉ាច បង្ហាញមុខកូនប្រុសដែលអាចស្នងតំណែងសិល្ប:
តារាចម្រៀងលោក សុះ ម៉ាច ថ្មីៗបានធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីលោកបង្ហាញមុខកូនប្រុសតូចហើយប្រាប់ថា អាចជាអ្នកស្នងតំណែងពីលោកនៅពេលអនាគត់។
អ្នកសិល្ប:ជើងចាស់ដែលរក្សាបានប្រជាប្រិយភាព និងការគាំទ្រច្រើនលោក សុះ ម៉ាច ក៏បានបញ្ជាក់ដោយច្បាស់ៗថា មូលហេតុដែលលោកហ៊ាននិយាយបែបនេះ ក៏ព្រោះតែកូនប្រុសរបស់លោករូបនេះ មានដុងសិល្ប:ពីកំណើតដែលអាចស្នងវិស័យនេះបាន។

លោក សុះ ម៉ាច បានលើកឡើងថា “ប្រហែលជាគាត់ម្នាក់នេះហើយ ដែលជាអ្នកស្នងមរតកចម្រៀងពីខ្ញុំ ព្រោះគាត់ចូលចិត្តក្បាលមីក្រូ ស្តាប់ចម្រៀងមរតកដើមទាំងចម្រៀងលោកតារបស់គាត់ សុះ ម៉ាត់ ,ចម្រៀងលោកតា ស៊ីន ស៊ីសាមុត និងចម្រៀងរបស់ខ្ញុំរួមទាំងចម្រៀងឥណ្ឌាផងដែរ។
តារាចម្រៀងប្រុសលោក សុះ ម៉ាច បាននិយាយទៀតថាបើតាមការកត់សម្គាល់កូនប្រុស-ស្រីច្បងៗរបស់លោក គឺពួកគេចូលចិត្តតែបទបរទេសប៉ុណ្ណោះ។ ដូច្នេះហើយទើបលោកយល់ថា កូនប្រុសរូបនេះ អាចស្នងតំណែងលោក និងជីតាបាននៅថ្ងៃអនាគត់៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត