Connect with us

ជីវិតកម្សាន្ដ

តារា​សម្ដែង​ជើង​ចាស់​ពីរ​រូប នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​​បាន​យ៉ាង​ជិតស្និទ្ធ

បានផុស

នៅ

​មហាជន​បានដឹងហើយថា​ សម្រាប់​តារា​សម្តែ​ង​ប្រុស​-​ស្រី​ពីរ​ដួង​ គឺ​លោក ទេព រិន្ទ​ដា​រ៉ូ និង អម្ពរ ទេវី កន្លង​មកជា​ដៃគូរ​សម្តែង​យ៉ាង​សាកសម ​ហើយ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​វ័យ​។​

ប៉ុន្តែ​ក្រោយមក ​អ្នក​ទាំងពីរ​ក៏​បាត់បង់​ឱកាស​ក្នុងការ​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​ បន្ទាប់ពី​អ្នកនាង អម្ពរ ទេវី បាន​ចាក​ឆ្ងាយ​ពី​ទឹកដី​កំណើត ​ទៅ​រស់នៅ​ស្រុក​គេ​ ចំណែកឯ​លោក ទេព រិន្ទ​ដា​រ៉ូ បន្ត​អាជីព​សិល្ប​: និង​ការងារ​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​ដដែល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ទោះបី​បច្ចុប្បន្ន​រវាង​អ្នកនាង អម្ពរ ទេវី និង​លោក ទេព រិន្ទ​ដា​រ៉ូ កំពុង​រស់នៅ​ឆ្ងាយ​ពីគ្នា​ដូច​មេឃ ​និង​ដី​ក៏​ពិតមែន តែ​សម្រាប់​ទំនាក់ទំនង​ ហើយ​មិត្ត​ល្អៗ​របស់​អ្នក​ទាំងពីរ​ នូវតែ​រក្សាបាន​ដូច​មុន​ ខណ​:​អ្នកគាំទ្រ​មួយចំនួន​នាំគ្នា​លួច​សរសើរ​ផងដែ​រ។​

ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​ លោក​ ទេព រិន្ទ​ដា​រ៉ូ បា​នបង្ហោះ​រូបភាព​ជាច្រើន​សន្លឹក ​ចេញពី​ទឹកដី​នៃ​ជើ​ង​ភ្នំ​ជ្រៀវ អម​លាំង ​ខេត្តកំពង់ស្ពឺ​ អម​ជាមួយ​សំណេរ​ដោយ​បញ្ជាក់ថា ​ខ្លួន​កំពុង​ស្ថិតនៅ​ទីនោះ​ ឃើញ​បែបនេះ​ភ្លាមៗ​នោះ​ អ្នកនាង អម្ពរ ទេវី ក៏បាន​ចូលទៅ Comment​ដោយ​បង្ហាញ​ក្តីនឹករលឹក​ខ្លាំង​។​

អ្នកនាង អម្ពរ ទេវី​ បានលើកឡើង​ថា​ បង​រ៉ូ ខ្ញុំ​ចូល​ចិត្ត​រូបថត​ទាំងអស់នេះ ​ចូលចិត្ត​ទេសភាព​បែបនេះ​ខ្លាំងណាស់​។​ ដោយ​មិន​បង្អង់​យូលោក ទេព រិន្ទ​ដា​រ៉ូ ក៏បាន​ឆ្លើយតប​វិញ​ថា​ មែន​ហើយ​ស្អាត​ណាស់ អូន​សំឡាញ់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម