ជីវិតកម្សាន្ដ
រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan
តារាស្រី Liu Yifei ជាតួសម្ដែងល្បីល្បាញក្នុងវិស័យសិល្បៈចិន និងមានឈ្មោះបោះសំឡែងក្នុងពិភពហូលីវូដផងដែរ។ នាងជាតួអង្គ Mulan ក្នុងភាពយន្តរបស់ Disney ដែលទើបចប់ការចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ។ ក្នុងតំណែងថ្មីដែលមានការប្រកួតប្រជែងខ្ពស់នៃរឿង Mulan នាងត្រូវក្រុមហ៊ុន Disney ជ្រើសរើសចេញពីចំណោមតួ ១០០០ នាក់ក្នុងទ្វីបចំនួន ៥ ផ្សេងគ្នា ដោយសារនិយាយភាសាអង់គ្លេសបានល្អ និងជំនាញក្បាច់គុនពិតៗរបស់នាង។

Liu Yifei មិនមែនលេចមុខតែក្នុងវិស័យភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែនាងនៅមានជំនាញ និងរឿងរ៉ាងផ្សេងទៀតដែលយើងមិនទាន់ដឹងផងដែរ។
១. នាងមានឈ្មោះពិតផ្សេង

ឈ្មោះ Liu Yifei មិនមែនជាឈ្មោះកំណើតរបស់នាងទេ ដោយតារាស្រីរូបនេះត្រូវបានគេដាក់ឈ្មោះថា An Feng នៅពេលកើត។ នាងមានឪពុកឈ្មោះ Shaokang និងម្ដាយ Liu Xiaoli ។ ក្រោយមកតារាសម្តែងរូបនេះបានប្តូរនាមត្រកូលរបស់ខ្លួនទៅខាងម្តាយ បន្ទាប់ពីប៉ាម៉ាក់លែងលះគ្នា ដោយដាក់ឈ្មោះថា Liu Ximeiz វិញម្ដង។
តាមពិតឈ្មោះ Liu Yifei គ្រាន់តែជាឈ្មោះសិល្បៈប៉ុណ្ណោះ ហើយនាងមានឈ្មោះក្រៅមួយទៀតថា Crystal Liu នៅពេលនាងចូលក្នុងបណ្តាប្រទេសនិយាយភាសាអង់គ្លេស។
២. នាងនិយាយបានពីរបីភាសា

តារាសម្តែងជនជាតិចិនរូបនេះ មិនត្រឹមតែចេះនិយាយភាសាចិនកុកងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ ដោយសារនាងបានធំឡើងនៅញូវយ៉ក សហរដ្ឋអាមេរិក។ ក្រៅពីស្ទាត់ភាសាអង់គ្លេសនិងភាសាចិនកុកងឺ Liu Yifei ក៏អាចនិយាយភាសាកូរ៉េនិងជប៉ុនបានផងដែរ។
៣. នាងមិនមែនទើបតែបង្ហាញខ្លួនក្នុងហូលីវូដទេ

តួអង្គ Mulan មិនមែនជាការបង្ហាញខ្លួនលើកដំបូងរបស់ Liu Yifei នៅក្នុងកុនហូលីវូដទេ។ តារាសម្តែងរូបនេះធ្លាប់ដើរតួក្នុងខ្សែភាពយន្តហូលីវូដធំៗជាច្រើនរួមមាន The Forbidden Kingdom ក្នុងឆ្នាំ ២០០៨។ រឿងនេះនាងលេងជាមួយតារាសម្ដែងប្រុសជួរមុខរបស់ចិនគឺលោក ឈិនឡុង (Jackie Chan) និងលោក លីលានជា (Jet Li) ។ នាងក៏ជាអតីតតួសម្តែងក្នុងរឿង Outcast ជាមួយតារាប្រុស Hayden Christensen និង Nicholas Cage ក្នុងឆ្នាំ ២០១៤។ រីឯក្នុងឆ្នាំ ២០១៧ នាងសម្ដែងក្នុងភាពយន្តស្នេហាដែលមានចំណងជើងថា The Widow របស់ចិនជាមួយតារាសម្តែងស្រី Emile Hirsch ។
៤. នាងជាតារាបង្ហាញម៉ូដ

តាមពិត Liu Yifei បានចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដតាំងពីនាងមានអាយុ ៨ ឆ្នាំមកម្ល៉េះ។ ក្រៅពីការសម្តែង នាងក៏ជាតារាម៉ូឌែលមានកេរ្តិ៍ឈ្មោះក្នុងឧស្សាហកម្មម៉ូដផងដែរ។ ជាច្រើនឆ្នាំមកនេះ Yifei បានលេចមុខក្លាយជាឯកអគ្គរដ្ឋទូតនៃម៉ាកល្បីៗជាច្រើនរបស់ចិនដូចជា Garnier និង Pantene ។
៥. នាងមានអាជីពច្រៀង

ក្រៅពីដើរម៉ូដ និងសម្ដែង Liu Yifei ក៏អាចច្រៀងបានដែរ! នៅឆ្នាំ ២០០៥ នាងបានចុះហត្ថលេខាជាមួយផលិតកម្ម Sony Music Entertainment របស់ប្រទេសជប៉ុន ដោយកាលណោះនាងបានចេញអាល់ប៊ុមចំនួនពីរ។ បទចម្រៀងជប៉ុនដំបូងដែលនាងចេញគឺបទ “Mayanoka no Door” ។ បទនេះទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់ត្រូវបានជ្រើសរើសឱ្យក្លាយជាបទចម្រៀងសម្រាប់ខ្សែភាពយន្តគំនូរជីវចល Powerpuff Girls Z ទៀតផង។
៦. នាងទទួលបានការបណ្តុះបណ្តាលផ្នែកក្បាច់គុនពិត

Liu Yifei មានជំនាញប្រយុទ្ធដាវនិងក្បាច់គុនចិន! ដោយសារតារាស្រីរូបនេះ ធ្លាប់ដើរតួក្នុងភាពយន្ត “The Forbidden Kingdom” ក្នុងឆ្នាំ ២០០៨ ដូច្នេះនាងត្រូវហាត់រៀនក្បាច់គុណពិតៗដើម្បីឲ្យការសម្ដែងកាន់តែសក្តិសម។ នៅចុងឆ្នាំ ២០២០ នាងក៏លេចមុខក្នុងភាពយន្តបែបក្បាច់គុណជាថ្មីម្ដងទៀតដោយដើរតួជានាង Mulan ។
៧. នាងស្រឡាញ់សត្វឆ្មាបំផុត

ម្តាយនិង Liu Yifei ឧស្សាហ៍ធ្វើការជាមួយអង្គការមិនរកប្រាក់ចំណេញ ដើម្បីយកសត្វឆ្មាដែលវង្វេងនិងជួយរកកន្លែងស្នាក់នៅថ្មីសម្រាប់ពួកវា។ ជាក់ស្ដែងផ្ទះរបស់នាងនៅរដ្ឋធានីប៉េកាំងធ្លាប់មានសត្វឆ្មាជាង ៣០ ក្បាលរស់នៅទីនោះជាមួយ។ ដោយសារតែបែបនេះ Liu Yifei ត្រូវបានគេឲ្យឈ្មោះជា ព្រះនាងមួយរូបដែលមានចិត្តល្អចំពោះសត្វ!
ប្រែសម្រួល៖ សន្យា
ប្រភព៖ CLEO
ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ
ចុចអាន៖ ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?