ជីវិតកម្សាន្ដ
ពិធីការិនី មាន ពេជ្ររីតា ត្រូវតុលាការសម្រេចលើកលែងការចោទប្រកាន់ករណីបណ្តឹងរបស់ឧកញ៉ា ហេង សៀ
ភ្នំពេញ ៖ ទីបំផុតពិធីការិនីកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានតុលាការសម្រេចលើកលែងការចោទ ប្រកាន់ហើយជុំវិញករណីបណ្តឹងរបស់ឧកញ៉ា ហេង សៀ។
បើយោងតាមដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ដោយក្នុងនោះតុលាការបានសម្រេចដូចខាងក្រោម៖
១, លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេ ជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំសញ្ជាតិខ្មែរដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថាន ភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា»ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុ ម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។
២, សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖
២.១ ប្រគល់នូវទូរសព្ទ១គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រតី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចាប់យកលេខ៩០០រវត ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១របស់សាលាដំបូ ង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
២.២ ប្រគល់នូវទូរស័ព្ទ១គ្រឿងម៉ាកiPhone Pro Max ពណ៌ខ្មៅបែកអេក្រង់ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា។
២.៣ រឹបអូសនូវកូនកាំបិតចុងស្រួច ដងខ្មៅចំនួន ១ដើមដូចមានក្នុងកំណត់ហេតុចុះថ្ងៃទី២០ខែឧស ភាឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេញនិ ងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមរម្លឹកថា កញ្ញា មាន ពេជ្ររីតា កន្លងមកត្រូវបានតុលាការចោទប្រកាន់ពីបទលួចមានស្ថានភាពទម្ងន់ទោសបន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយលោកឧកញ៉ាហេង សៀ កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីមានការចោទប្រកាន់នេះកាល នោះនាងត្រូវបានតុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដោយមានការចូលខ្លួនការពារក្តីនិងដាក់ពាក្យស្នើ របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេ ជោដឹកនាំដោយលោក គី តិច កាលពីថ្ងៃទី១៣ខែ ឧសភាឆ្នាំ២០២១តុលាការបានសម្រេចដោះលែង កញ្ញាមាន ពេជ្ររីតា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។យ៉ាងណាមិញពេលនេះនាងក៏ត្រូវតុលាការបានសម្រេចលើកលែងការចោទប្រកាន់ផងដែរបន្ទាប់បើការស៊ើបអង្កេតនិងស្រាវជ្រាវ៕
ដោយ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ