Connect with us

ជីវិតកម្សាន្ដ

Wow!​ តន់ ច័ន្ទ​សី​ម៉ា ប៉ះសិរីមន្ត លើកដំបូង​

បានផុស

នៅ

​ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្មាននាទីមុននេះ នៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទ​សី​ម៉ា ថតជាមួយ និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយ ជាមួយគ្នាជាលើកដំបូង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រូបភាពទាំងនោះ ត្រូវបានបង្ហោះលើផេ​កផ្លូវការ របស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង​។ អមជាមួយរូបភាពជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទ​សី​ម៉ា បានសរសេរ រៀបរាប់បែបនេះ​(​ថ្ងៃនេះ​បំពេញការងា​ជាមួយ​លោកពូ ខេមរៈ សិរីមន្ត​ជា​លើកដំបូង សូម​ផ្ញើរក្ដី​នឹករលឹកដល់​ពុក​ម៉ែបងប្អូនផង ​ទាយ​មើល​ថា​សី​ម៉ា​អាយុ​តិច​ជាង​គាត់​ប៉ុន្មាន​ឆ្នាំ​?)។

​ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះ ភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបាន ភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ា​ត្រា ហើយមើលទៅត្បិតអីបើមើលទំនាក់ទំនង រវាងអ្នក ឧកញ៉ា ឡេង ណាវ៉ា​ត្រា និងតារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំង ណាស់ ដែលទំនងគេអាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោម ផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន​។​

​បែបនេះក្ដីមិនទាន់មានរឿងនោះកើតឡើងនៅឡើយទេ គិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិនទាន់ ចប់កុងត្រាជាមួយផលិតកម្ម ដែលលោកកំពុងតែច្រៀងឲ្យឡើយទេ​។ ការជួបគ្នារបស់ កញ្ញា តន់ ច័ន្ទ​សី​ម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការ ដែល គួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារថតស្ប៉តពាណិជ្ជកម្មឲ្យ ក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ​។ ប្រភពដដែលនោះ មិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែល កំពូលតារាចម្រៀងទាំងពីរថតឲ្យនោះនៅ​ឡើយទេ ហើយចំពោះតម្លៃខ្លួននៃការថតវិញ ក៏មិន បានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរជាតារា​គ្រេ​ត A ដូចនេះ តម្លៃខ្លួនក៏ទៅ តាមនោះដូចគ្នា​។​

​នៅពេល​នេះ​​ មិនអាចស្នើសុំការបញ្ជាក់លំអិត ពីសំណាក់ កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាននៅ​ឡើយ ព្រោះ​ទូរ​សព្ទរបស់នាងខ​លចូល តែ​មិនមានអ្នកទទួល​។​ ចំណែកលោក យឹម តា​ស្រង់ អ្នក គ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថា មិនមានវត្តមានរបស់កំពូលតារា ចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ​។ ដូចនិងការលើកឡើងពី ប្រភពខាងលើ លោក យឹម តា​ស្រង់ បញ្ជាក់ថា តន់ ច័ន្ទ​សី​ម៉ា គ្រាន់តែមាន​កិច្ចការធំមួយជាមួយ លោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មប៉ុណ្ណោះ​៕

អត្ថបទ៖ សុនហ៊ួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម