ជីវិតកម្សាន្ដ
មិនធម្មតា នាយ ពែកមី ដាក់សុទ្ធតែមាស ក្រោមសសរគ្រឹះ ពេលសង់ផ្ទះជូនម្តាយក្មេក
តារាកំប្លែងមានដើមកំណើតពីទឹកដីខេត្តស្វាយរៀង នាយ ពែកមី ថ្មីៗនេះបានប្រកាសចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារសាងសង់ផ្ទះថ្មីជូនដល់អ្នកម្តាយ និងឪពុកក្មេក យ៉ាងស្រស់ស្អាត។
ដោយឡែកនៅក្នុងពិធីបុកគ្រឹះសរសរផ្ទះថ្មីនេះដែរ គេឃើញនាយ ពែកមី និងក្រុមគ្រួសារបានរៀបចំសែនព្រេនទៅតាមប្រពៃណី និងជំនឿរ មិនត្រឹមតែប៉ុណ្ណោះនាយក៏បានដាក់បញ្ចុះរបស់មានតម្លៃ(មាស) ចូលទៅក្នុងរណ្តៅសរសរផងដែរ។

តារាកំប្លែងនាយ ពែកមី បានប្រាប់ឲ្យដឹងថា ជាការពិតហើយ ការដាក់មាសនិងកម្ទេចមាសក្នុងរណ្តៅគ្រឹះសរសរផ្ទះនេះ គឺធ្វើតាមជំនឿពីដូនតា។ លោកថា “មិនដឹងម៉ែក្មេក ឪក្មេកគាត់មានអារម្មណ៍បែបណាទេពេលនេះ ពីព្រោះផ្ទះគាត់ចាប់ផ្តើមចាក់គ្រឹះហើយ”។

ផ្ទះគំរូដ៏ស្រស់ស្អាតដែលនាយ ពែកមី សាងសង់ជូនអ្នកម្តាយនិងឪពុកក្មេកនេះ បានធ្វើឡើងនៅលើទឹកដីអ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតារាកំប្លែងនាយ ពែកមី ខណ: ការរំពឹងនឹងធ្វើឲ្យអ្នកមានគុណសប្បាយចិត្តក្រោយរួចរាល់ការសាងសង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ