ជីវិតកម្សាន្ដ
មេម៉ាយចាយរាង ណូម័រ មិនស្កប់ស្កល់នឹងសម្រស់ធម្មជាតិរបស់ខ្លួន បានចំណាយលុយជាច្រើនកែសម្ផស្សបន្ថែម
ពិធីការិនីនិងតារាសម្តែង ណូម័រ កន្លងមកត្រូវបានមហាជនពោលសរសើរគ្រប់គ្នាជាមួយសមត្ថភាពនិងរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាង ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏តារាស្រីរូបនេះនៅតែមិនទាន់ស្កប់ស្កល់ទេជាមួយសម្រស់ធម្មជាតិបែបនេះ។
ជាក់ស្តែងថ្មីៗនេះ អ្នកមេម៉ាយចាយរាង ណូម័រ ត្រូវបានប្រភពពីអ្នកសិល្ប:បង្ហើបថា នាងបានចាយលុយរាប់ពាន់ដុល្លារដើម្បីធ្វើការវះកាត់កែខៃរូបសម្ផស្សឲ្យស្រស់ស្អាតលើសពីធម្មជាតិ។ ត្រង់ចំណុចនេះ ណូម័រ ក៏បានចេញមុខសារភាពថា ខ្លួនពិតជាបានឆ្លងកាត់ការវះកាត់ពិតមែន។

ដោយមិនមានភាពខ្មាសអៀនក្នុងការទទួលស្គាល់ និងមិនលាក់លៀមអ្នកនាង ណូម័រ បានឆ្លើយថានាងបានឆ្លងកាត់មុខកាំបិតកែសម្រស់ឱ្យស្អាតជាងមុននៃផ្នែកខ្លះលើផ្ទៃមុខរបស់នាង។ នាងថា ភ្នែកនិងបបូរមាត់ ពេលនេះបានឆ្លងកាត់មុខកាំបិតហើយ។
អ្នកនាង ណូម័រ បានបង្ហោះនៅលើបណ្តាញសង្គមដោយសារភាពថា មើលត្របកភ្នែកធម្មជាតិគេផង តែថាពេលនេះ អូនលែងធម្មជាតិហើយ នៅរាប់អានអូនទេអញ្ចឹងអាយុ៣២ឆ្នាំហើយ។ ទម្រាំសុំអ្នកម្តាយកែកុនបានខ្លះ ដូចសុំភ្លើងយក្ស(រូបភាពពេលទើបកាត់មាត់មុនកាត់ភ្នែក២ថ្ងៃគិតមកទល់ពេលនេះ បាន១៧ថ្ងៃហើយ) ។

ថ្វីត្បិតតែពិធីការិនី ណូម័រ សារភាពបានវះកាត់កែសម្ផស្សផ្ទៃមុខក៏ពិតមែន តែនាងទទួលបានការស្រ លាញ់ពេញចិត្តពីមហាជនតាមរយៈសមត្ថភាពសម្តែង និងយទឹកដមសម្លេងផ្អែមមិនចេះរឹងស្ងួតហើយក្រៅពីអាជីពជាពិធីការិនី និងសម្តែង ណូម័រ ក៏មានសមត្ថភាពផ្នែកច្រៀងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង