ជីវិតកម្សាន្ដ
ចូលរួមអបអរ UEFA EURO 2020ជាមួយ HEINEKEN ទាំងអស់គ្នា!
បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍តាមដានការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំថ្នាក់អន្ដរជាតិផ្លូវការប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំយូរមកហើយចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញលំដាប់ថ្នាក់ពិភពលោកមួយនេះ។

ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken® សូមណែនាំនូវយុទ្ធនាការជាសកលរបស់ខ្លួន គឺ «រីករាយជាមួយភាពជាដៃគូប្រកួត» (“Enjoy the Rivalry”) ដែលមានជាវីដេអូផ្សាយពាណិជ្ជកម្ម(TVC) ពិសេស សម្រាប់ទស្សនិកជនដែលគាំទ្រការប្រកួតដ៏ខ្លាំងក្លា រវាងក្រុមបាល់ទាត់នៅតំបន់អឺរ៉ុបដែលខ្លួនពេញចិត្តប្រកបដោយការទទួលខុសត្រូវ ដោយភាពស្រស់ស្រាយ ។
UEFA EURO 2020 នឹងត្រូវរៀបចំឡើងដោយប្រទេសចំនួន ១១ ជាលើកដំបូង ដើម្បីអបអរខួប ៦០ ឆ្នាំនៃការប្រកួត ដោយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅកីឡាដ្ឋាន Wembley នៅទីក្រុងឡុងដ៏។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមិថុនាវេលាម៉ោង ២ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែកក្កដាវេលាម៉ោង ២ ទៀបភ្លឺ ដោយមានប្រទេសចំនួន ២៤ តស៊ូដណ្តើមយកឋានៈជា ជើងឯកអឺរ៉ូ ២០២០ ។
លោក Loic de Laubriere ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញចិត្តអតិថិជនរបស់យើង ។ យើងដឹងថាប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំងទៅលើវិស័យបាល់ទាត់ ហើយក្រុមហ៊ុនស្រាបៀរ Heineken® ក៏ទទួលស្គាល់ដូចគ្នាដែរ។ ដូច្នេះ យើងពិតជារំភើបណាស់ដែលនាំមកជូនដល់អតិថិជនរបស់យើងនូវការប្រកួតបាល់ទាត់លំដាប់ថ្នាក់ ពិភពលោកចំនួន២ គឺ UEFA Champions League និង UEFA EURO 2020”។
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្ដដា រាល់ការបញ្ជាទិញ ស្រាបៀរ Heineken® ឈុត ១២កំប៉ុង ចំនួន ១កេស និងទទួលបានដបទឹក និងមួក Heineken® EURO មួយដែលផលិតចេញមានចំនួនកំណត់។ ប្រូម៉ូសិននេះមានតែនៅលើការបញ្ជាទិញអនឡាញ តាមសេវាដឹកដល់ផ្ទះ រួមមាន Nham24, Grab, Muuve និង foodpanda ព្រមទាំងតាមបណ្តាផ្សារទំនើបFairplusមួយចំនួន។
លើសពីនេះ ទិញ ស្រាបៀរ Heineken® កេស ២៤កំប៉ុងឬដប ចំនួន១កេស ពីផ្សារទំនើបអ៉ីអនម៉ល ទាំងពីរសាខា ឬផ្សារទំនើបម៉ាក្រូ នឹងទទួលបានដបទឹក Heineken® EURO ដ៏ស្រស់ស្អាត។ បើលោកអ្នកទិញនូវ ស្រាបៀរ Heineken® ៦កំប៉ុងឬដបក្នុងមួយយួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏នឹងទទួលបានមួក Heineken® EURO ជាកាដូបន្ថែមផងដែរ។
ប្រសិនបើលោកអ្នកគាំទ្រចង់ទស្សនាការប្រកួត EURO រដូវកាលនេះនៅតាមភោជនីយដ្ឋានណាមួយដែលជាដៃគូរបស់ស្រាបៀរ Heineken® ក្នុងរាជធានីភ្នំពេញនោះនឹងមានប្រូម៉ូសិន ដោយផ្ដល់ជូននូវអាវយឺត Heineken® EURO ដែលផលិតចេញមានកំណត់ ជាមួយការរចនា ដ៏ទាក់ទាញចំនួន ៥ម៉ូតផ្សេងគ្នា។ ក្រុមហ៊ុនស្រាបៀរ Heineken® លើកទឹកចិត្តដល់ទស្សនិកជនឱ្យ គាំទ្រការប្រកួតដោយទំនួលខុសត្រូវ និងរក្សាគម្លាតជានិច្ច នៅពេលចេញទៅទីសាធារណៈផ្សេងៗ។ ហើយសូមចងចាំថា បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ។
ដើម្បីដឹងព័ត៌មានលម្អិតអំពីយុទ្ធនាការ និងប្រូម៉ូសិនរបស់Heineken® នៅកម្ពុជា សូមតាមដាន Facebook page: របស់យើង ខ្ញុំតាម៖ www.facebook.com/heineken៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?