ជីវិតកម្សាន្ដ
ផ្ទុះរឿងអាស្រូវ២ផ្ទួនៗគ្នាលើតារាប្រុស អេដវីដ
តារាសម្តែងប្រុសរូបសង្ហាលោក អេដវីដ ពេលនេះបាននិងកំពុងផ្ទុះនូវរឿងរ៉ាវអាស្រូវស្នេហា២ ផ្ទួនៗ ដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។


ចំពោះរឿងរ៉ាវ ដែលកំពុងកើតឡើងលើលោក អេដវីដ នោះគឺករណីទី១. ត្រូវបាននារីជាគូស្នេហ៍ ដែលគេស្គាល់ថាជាអតីតភរិយាម្ចាស់ផលិត កម្មអិលឌី គឺអ្នកនាង សុទ្ធ បញ្ចកា ទម្លាយរឿងហេតុនៃការប្រើហិង្សាវាយដំបណ្តាលឲ្យមានស្នាមជាំពេញខ្លួន។



ករណីនេះបានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តនិងរិះគន់យ៉ាងចាស់ដៃ លើតារាប្រុសលោក អេដវីដ ដែលហ៊ានលើកដៃប្រើហិង្សាលើនារីជាគូស្នេហ៍។ យ៉ាងណាមិញ រឿងរ៉ាវនេះកំពុងតែផ្ទុះរីកសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈអ្នកនាង សុទ្ធ បញ្ចកា បានទម្លាយជាបន្តបន្ទាប់។

ករណីទី២ ដែលបានកើតឡើងព្រមគ្នានោះ គឺបន្ទាប់ពីមានការទម្លាយរឿងផ្ទុះហិង្សាលើនារីគូស្នេហ៍នោះ ក៏ស្រាប់តែបែកធ្លាយពីទំនាក់ទំនងស្នេហាជាមួយតារាស្រីសិចស៊ី អាណារ៉ូស រហូតឈានដល់ឡើងលើគ្រែជាមួយគ្នាទៀតផង។ ប៉ុន្តែដំណឹងនេះ ត្រូវបានភាគីខាងស្រី អាណារ៉ូ បដិសេធន៍ថាជារឿងមិនពិត។

ទាក់ទងរឿងដ៏រសើបខាងលើនេះកម្ពុជាថ្មី នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ មិនទាន់អាចស្វែងរកការបកស្រាយពីលោក អេដវីដ បាននៅឡើ យទេចំពោះរឿងហេតុទាំងពីរ។ ខណៈមានទស្សនិកជនជាច្រើន បានរិះគន់ដោយមិនសំចៃមាត់លើតារាប្រុសរូបនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ