ជីវិតកម្សាន្ដ
លោក ហួរ ឡាវី នៅមិនទាន់អាចកាត់ចិត្តពីភរិយាបន្ទាប់មរណភាពជាង៣ខែ
តារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី ថ្វីត្បិតតែពេលនេះភរិយារបស់លោកគ្រូ បានលាចាកឆ្ងាយពីគ្រួសាររយ:ពេលប្រមាណជាង៣ខែហើយពិតមែន ប៉ុន្តែសម្រាប់ទំហំនៃទឹកចិត្តស្រលាញ់ស្មោះស្ម័គ្រមិនទាន់បំភ្លេចបាននៅឡើយ។
គេចាំបានថា ការស្លាប់ភរិយារបស់លោកគ្រូ ហួរ ឡាវី និងត្រូវជាម្តាយតារាស្រី វី ឌីណែត កាលកន្លងទៅ បានធ្វើឲ្យមហាជនមានការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី ។ ម្យ៉ាងទៀតបន្ទាប់ពីភរិយាបានចែកឋានទៅសម្រាប់លោក ហួរ ឡាវី មកដល់ពេលនេះនៅតែសោកសង្វ្រេង ព្រោះនឹកដល់ភរិយាជាទីស្រលាញ់។

ដោយឡែកបើតាមការឲ្យដឹងពីកូនស្រីគឺកញ្ញា វី ឌីណែត បានបញ្ជាក់ថា មួយរយ:នេះឪពុករបស់នាងនៅតែគិតច្រើន ពោលគឺចាប់តាំងពីពេលដែលបាត់បង់អ្នកម្តាយទៅម្លេះ។ នាងថា បន្ទាប់ពីបាត់បង់ម្តាយទៅ គឺកូនៗតែងតែធ្វើគ្រប់យ៉ាងដើម្បីចង់ឃើញស្នាមញញឹមរបស់លោកឪពុក ព្រោះថាពេលនេះខ្លួនមានតែឪពុកម្នាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ នាទិវារម្លឹកគុណឪពុក កញ្ញា វី ឌីណែត ក៏បានថ្លែងសារទៅកាន់លោកគ្រូ ហួរ ឡាវី ដែរថា កូនចង់ឲ្យលោកពុកញញឹមឲ្យបានច្រើន កូនដឹងថា មួយរយ:នេះ លោកពុកគិតច្រើនតែយ៉ាងណា ក៏ពុកត្រូវតែកាត់ចិត្តដែរ ហើយពីពេលនេះទៅ គឺមានតែhappy Father’s Day សម្រាប់ខ្ញុំ លែងមានហើយMother’s Day ។

គួររម្លឹកថា លោកគ្រូ ហួរ ឡាវី និងតារាចម្រៀងទ្រនំហង្សមាសកញ្ញា វី ឌីណែត ព្រមទាំងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារតែជំងឺកូវីដ- ១៩៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ