ជីវិតកម្សាន្ដ
អ៉ីវ៉ា ឆ្លើយតបទៅកាន់អ្នករិះគន់ថា ធ្លាក់ខ្លួនលក់បុកល្ហុង
តារាចម្រៀងកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់ថាមកពីនាងធ្លាក់កូដទើបប្រែមកស្រវ៉ាចាប់អាជីពបុកល្ហុងប្រកូកប្រកាសនៅលើបណ្តាញសង្គម។
ឆ្លើយតបនឹងការលើកឡើងនេះ សាមីខ្លួនកញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា ជាការពិត គឺមានគេនិយាយថា ផុសលក់បុកល្ហុងដដែលៗរាល់ថ្ងៃអត់ខ្មាស់គេទេ? ខ្លះទៀតនិយាយថា ធ្លាក់ខ្លួនហើយមើលទៅបានមកលក់បែបហ្នឹង។
ជាចម្លើយត្រូវបាន អ៊ីវ៉ា ប្រាប់ឲ្យដឹងតាមសារហ្វេសប៊ុកដោយលើកហេតុផលពីរដូច្នេះថា «ចា៎ ការរកស៊ីអត់មានអី្វត្រូវខ្មាសគេផង ឲ្យតែសច្ចៈទៀងត្រង់ ហើយផុសរាល់ថ្ងៃហ្នឹងដោយសារតែធ្វើហាងហើយតែបើកលក់មិនទាន់កើត ព្រោះកូវីដមិនទាន់ស្ងាត់ ក៏នៅតែបន្តផុសលក់ដោយការវេចខ្ចប់ បើមិនឲ្យខ្ញុំផុសមិចមានអ្នកដឹងថា ខ្ញុំលក់ទៅ? សមយ័នេះសម័យអនឡាយណាចា៎»។
ចម្លើយទី២,មិនមែនទាល់តែលក់ពេជ្រ លក់ឡាន ឬលក់របស់ថ្លៃៗទើបឡូយ មិនធ្លាក់ខ្លួនធ្លាក់កូដនោះទេ ខ្ញុំរកតាមសមត្ថភាពខ្ញុំ មុខរបរអី្វក៏មានតម្លៃដែរឲ្យតែត្រឹមត្រូវ មិនបោកប្រាស់គេ យើងសាកក្រឡេកមើលទៅអ្នកមានៗផង គេមានហើយគេនៅតែខំចុះបើខ្ញុំមិនមានផងមិនឲ្យខ្ញុំខំយ៉ាងម៉ិចទៅ ?បានលុយណាចាយ?។
ជាមួយគ្នានេះ នាងបានបញ្ជាក់បន្ថែមដែរថា សម្រាប់អាជីពច្រៀងក៏នៅតែច្រៀង រកស៊ីក៏រកស៊ី ធ្វើការងារក៏ធ្វើ អាធំផ្គុំដោយអាតូចណា។ ណ្ហើយខ្ជិលរៀបរាប់ច្រើនចម្លើយមានតែប៉ុណ្ណឹងទេណាបង ហើយផ្ញើជូនខាងអ្នកដែលពូកែរអេចរអូចផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ