Connect with us

ជីវិតកម្សាន្ដ

សុទ្ធ បញ្ចកា បញ្ជាក់ថាដោយជាប់បណ្តឹងអាជ្ញាទើប អេដវីន ឃុំបណ្តោះអាសន្ន និងរង់ចាំថ្ងៃ​កាត់​ក្តីសិន

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា ដែលជាគូស្នេហ៍របស់តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានបញ្ជាក់មុន​នេះ​ថា ​ដោយ​សារតែជាប់បណ្តឹងអាជ្ញា ទើបលោក អេដវីដ ត្រូវឃុំបណ្តោះអាសន្ន និងរង់ចាំថ្ងៃ​កាត់​ក្តីសិនទើបដឹងលទ្ធផលបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការបញ្ជាក់ខាងលើនេះអ្នកនាង សុទ្ធ បញ្ចកា បានបំភ្លឺដែរថា ដោយមានព័ត៌មានខ្លះ​យល់​ខុសថា បន្ទាប់ពីប្រើហិង្សាគាត់ (អេដវីដ) គេចខ្លួននោះ អ្នកនាងថាអះអាងថា អេដវីដ មិនបានគេច ​ហើយ​មុនថ្ងៃទៅសារភាពមួយថ្ងៃ​គាត់បាន​ទៅលុតជង្គង់សំពះ​ម្តាយឪពុកនាង ហើយក៏យំ​សុំទោសពួក​គាត់។

អ្នកនាង សុទ្ធ បញ្ចកា បានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ អេដវីថ ក៏បានផ្ញើសារទៅសុំទោស​មិត្តភក្តិជិតដិតនាងស្ទេីរទាំងអស់គ្នា​ថា គាត់ដឹងកំហុសហើយ ​ដោយសារតែស្រលាញ់ខ្លាំងពេក​ទើប​គាត់​តែងតែខ្លាចបាត់បង់នាងពីដើមទ្រូង។

នាងបញ្ជាក់បន្ថែមថា សម្រាប់ដីការកោះហៅ គឺនៅថ្ងៃទី២៤ ខែមិថុនាទេ ​តែ​ម្តាយនាងបានជូនគាត់ទៅ​សារភាព​​មុនថ្ងៃ​គឺ នៅថ្ងៃទី​២០ ខែមិថុនា ហើយពេលនោះគាត់ក៏បានជាប់បណ្ដឹងអាជ្ញាឃុំ​បណ្តោះអាសន្ន​ចាំថ្ងៃកាត់ក្តីសិន។ មូលហេតុនៃការស្រលាញ់ខ្លាំងខ្វះការពិចារណា​វាមិនបានអី្វមក​វិញទេ​ វាមានតែ​ធ្វើឱ្យខ្លួនឯងមានសំពាធ​ ខ្លាចនេះខ្លាចនោះ។

គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម