ជីវិតកម្សាន្ដ
តារាសម្តែង ឈឹម អារីយ៉ា យំខ្សោះខ្លួន ខណៈជួបទុក្ខផ្ទួនៗស្ទើរទទួលយកមិនបាន
ភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឈឹម អារីយ៉ា ពេល នេះនាងបានជួបទុក្ខផ្ទួនៗគ្នា ខណៈដែលអ្នកម្ដាយក្មេកទើបមរណភាពមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែលោកប្តីជាទីស្រលាញ់បានទទួលមរណភាពចោលទាំងអាល័យ។

ប្រភពពីអ្នកសិល្បៈជិតដិតបានឲ្យដឹងថា អ្នកម្តាយក្មេក(ម្តាយលោក រស់ ឧស្សាហ៍ )ទើបតែទទួលមរណភាពកាលពីពេលថ្មីៗប៉ុណ្ណោះពោលគឺរំលងបានប៉ុន្មានថ្ងៃក៏ស្រាប់តែពេលនេះស្វាមីនាងលោក រស់ ឧស្សាហ៍ បានទទួលមរណភាពតាមក្រោយ។

ផ្អែកតាមការបង្ហោះរបស់អ្នកនាង ឈឹម អារីយ៉ា បានរៀបរាប់សារទាំងសោកសៅថា រស់ ឧស្សាហ៍(Ro s Auksa )ពេទ្យថា៣ថ្ងៃទៀតប្តីខ្ញុំបានទៅផ្ទះហើយ។ អូនប្រាប់បងកុំឲ្យគិតច្រើនបងអត់ស្តាប់អូនទេបងចិត្តដាក់ណាស់បងសុខចិត្តទៅនៅមួយម៉ាក់ហើយទុកអូននិងកូនចោល។

តាមប្រភពព័ត៌មានមួយចំនួនបញ្ជាក់ថា ស្វាមីឈឹម អារីយ៉ា ដែលមានឈ្មោះថារស់ ឧស្សាហ៍ដោយ មានអាការៈធ្ងន់រហូតអស់សង្ខារបណ្តាលមកពីជំងឺមួយចំនួនដូចជាបេះដូងធ្វើទុក្ខជាតិពុលក្នុងថ្លើមនិងលើសឈាមជាដើម។ ដំណឹងមរណភាពរបស់ស្វាមី អ្នកនាង អារីយ៉ា បានធ្វើឲ្យមានការសោកស្តាយខ្លាំងពីសំណាក់មិត្តភក្តិនិងក្រុមគ្រួសារ។

គេនៅចាំបានថា តារាសម្ដែង ឈឹម អា រី យ៉ា បានសម្រេចចិត្តដឹកដៃលោករស់ ឧស្សាហ៍ជាមន្ដ្រី ផ្កាយ២ រៀបការកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ( ក្បាលថ្នល់ )។ ឈឹម អារីយ៉ា នៅពេលដែលរៀបការរួចក៏បានសម្រេច លាឈប់សិល្បៈមួយរយៈសាងសុភមង្គលគ្រួសារដ៏កក់ក្តៅ៕
ដោយ ៖ ចាន់រ៉ា











-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ