Connect with us

ជីវិតកម្សាន្ដ

រឿងរ៉ាវ​ ៥ យ៉ាង​​ នៃ​ជីវិត​ដ៏​ជូរចត់​ ពីតារា​ចម្រៀង Katy Perry

បានផុស

នៅ

Katy Perrys ជាអ្នកចម្រៀងដ៏ពេញនិយម និងល្បីល្បាញ ថែមទាំងមានទ្រព្យសម្បត្តិសរុបប្រហែល ១២៥ លានដុល្លារ នាងត្រូវបានគេកោតសរសើរចំពោះតន្ត្រីរបស់នាងទូទាំងពិភពលោក និងមានអ្នកគាំទ្រនៅ គ្រប់ជ្រុងនៃពិភពលោក ។ ការប្រគុំតន្ត្រីរបស់នាង ត្រូវបានលក់អស់មុនពេលកាលបរិច្ឆេទចុងក្រោយមកដល់ ហើយនាងត្រូវបានតែងតាំងសម្រាប់ Grammys ចំនួន ១១ ។ ស្តាប់ទៅ ដូចជាជីវិតដ៏ស្រស់បំព្រង និងជោគជ័យមែនទេ?

ប៉ុន្តែអ្វីៗមិនតែងតែល្អសម្រាប់ Katy Perry គ្រប់យ៉ាងដែលនាងទទួលបាន គឺដោយសារតែការខិតខំប្រឹងប្រែង និងការលះបង់ ។

ខាងក្រោមនេះ ជារឿងរ៉ាវ​ ៥ យ៉ាង​​ នៃជីវិត​ដ៏​ជូរចត់និងរន្ធត់ ពីតារា​ចម្រៀង Katy Perry៖

១.គ្រួសារ​មាន​ជំនឿ​សាសនា​ស៊ប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Katy Perry ​មានឈ្មោះពិតថា Katheryn Elizabeth Hudson កើត​​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​សាសនា​ខ្លាំង​ ​មិន​អនុញ្ញាត​ឲ្យនាង​បាន​​ស្ដាប់​តន្ត្រី​អ្វី​ទាំងអស់​ ក្រៅ ពី​តន្ត្រី​គ្រីស្ទាន។ ឪពុកនាងមាន​​ឈ្មោះ Mary Christine ​ម្ដាយ​ឈ្មោះ Maurice Keith Hudson សុទ្ធតែ​ជា​គ្រូគង្វាលនៃ​សាសនា​​។ នាង​មាន​បង​ស្រី​និង​ប្អូន​ប្រុស​ម្នាក់ ហើយ​ក្រុម​គ្រួសារ​បាន​តស៊ូ​ជាមួយ​វិបត្តិផ្នែក​ហិរញ្ញវត្ថុ​លំបាកក្រក្រី​យូរមកហើយ​ ដែលមាន​​ពេល​ខ្លះ ​ត្រូវ​ទៅ​ ព្រះវិហារ​​ទទួលទាន​អាហារ។

២. ជីវិត​យុវវ័យ​

នាង​លង់​ស្នេហ៍​ជាមួយ​តន្ត្រី​តាំង​ពី​ក្មេង​ ហើយ​ចាប់ផ្ដើម​ច្រៀង​ដំបូង​នៅ ឯ​ព្រះវិហារ​។ Katy ក៏​ដូចជា​ក្មេង​​ទូទៅ​ នាង​ចង់​រស់នៅ​ក្នុង​ជីវិតមានសេរីភាព ​ដូចយុវតីស៊ីវិល័យនានា​ ដែលនាង​បានឃើញ​តាមផ្លូវនៅ​កាលីហ្វ័រញ៉ា ដែលនេះជាហេតុនាំឲ្យបេះដូងនាង​ឈាន​ដល់ការប្រេឆាំង​នឹង​គំនាប​ឪពុកម្ដាយ។

នៅ ​ពេល​អាយុ ១៧ ឆ្នាំ​ ​អាល់ប៊ុម​ដំបូង​ដែលនាង​ប្រឹង​ថតជាមួយ​សេចក្តីសង្ឃឹម​ មមៃទាំងយប់ថ្ងៃ ​ត្រូវ​បាន​គេ​ទុកចោល រហូតហួសកំណត់ ហើយ​​ទម្លាក់​ចោលម្តងហើយម្តងទៀត ​ពីក្រុមហ៊ុនមួយទៅ មួយ។​

ទោះយ៉ាងណា ពេលវេលា​មិនធ្វើបាបមនុស្ស​ដែលមិនបោះបង់ការតស៊ូនោះទេ។ Katy Perry ចាប់ផ្ដើម​លេចធ្លោ​នៅ​ពេល​​ឆ្នាំ ២០០៩ ពេល​អាល់ប៊ុម ​“ One of the Boys” ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ​ហើយ​បទ​របស់​នាង​ដែល​មាន​ចំណងជើង​ថា “Teenager Dream” គឺ​ជា​ការ​ចាប់កំណើត​នៃ​កេរ៍្តតំណែល​អាជីពត្រកុំត្រកាល​របស់​នាង។ តារាស្រីរូបនេះ បាន​ធ្វើតន្ត្រីទស្សនកិច្ចពិភពលោក​​នៅ​ ឆ្នាំ ២០០៨ ហើយ​បាន​ធ្វើ​ជា​ម្ចាស់​ពាន​រង្វាន់ MTV Europe Music Awards ចំនួន ២ ក៏ជាសិល្បការិនី​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​អឺរ៉ុប​ចំនួន​ពីរ។

៣. Katy Perry មិន​ជឿ​លើស្នេហាខ្លាំងក្លានោះទេ

នាងជាមនុស្សស្រីខ្លាំង ហើយបញ្ចេញយោបល់ថា​​ នាងមិនត្រូវការបុរសដូច Prince Charming ក្នុងរឿងនិនាននោះទេ ហើយនាងតែងជឿជាក់លើការបញ្ចប់ដ៏រីករាយរបស់នាង ប៉ុន្តែមិនមែនមានន័យថា នាងមិនជឿលើស្នេហាសុទ្ធសាធនោះទេ Katy Perry គ្រាន់តែមានការយល់ឃើញខុសពីគេប៉ុណ្ណឹងឯង។ សម្រាប់ស្ត្រីសម័យទំនើប វាមានសារៈសំខាន់ណាស់ ក្នុងការទទួលបានការគាំទ្រ ហើយថាមានភាពស្មើគ្នាក្នុងគ្រប់ផ្នែក ហើយវាមិនមែនជាពាក់កណ្តាលដែលបង្កើតទាំងមូលនោះទេ វាគឺជាផ្នែកទាំងពីរដែលបង្កើតទាំងមូល។

៤. ជា​មនុស្ស​ជឿជាក់​

ម្ចាស់បទ “Roar” និយាយថា ជិវិត​បានឆ្លង​កាត់​ទី​ខ្ពស់​និង​ទាប​ ហើយ​ឆ្លងកាត់​ដំណាក់កាល​នានានៃ​ការ​ធ្លាក់​ទឹកចិត្ត​ ថប់បារម្ភ​ ដូច​មនុស្ស​ដទៃ​ទៀត​ដែរ តែ​ក្នុង​នាម​ជា​ស្ត្រី​ ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ជានិច្ច​ ទោះ​មាន​តែ​ម្នាក់​ឯងក្នុងលោកនេះ​​ក្ដី។ Katy Perry ជឿជាក់ថា វាជារឿងសំខាន់ក្នុងការមានទំនុកចិត្តលើខ្លួនឯង ហើយប្រសិនបើមនុស្សម្នាក់គឺ គាត់អាចទាញអ្វីទាំងអស់ចេញ ហើយអាចសម្រេចបាននូវគោលដៅ ណាមួយ ទោះបីជាមានផ្លូវដ៏វែងឆ្ងាយក៏ដោយ។

៥. មាន​ជំនឿ​ហោរាសាស្ត្រ​និង​ចិត្តសាស្ត្រ

Katy Perry ជឿជាក់​លើ​សេចក្ដី​ស្រឡាញ់​ ភាព​ស្មោះត្រង់​ និង​ការ​គោរពយ៉ាងខ្លាំង។ នាង​មិន​មាន​ជំនឿ​សាសនា​ឡើយ ​តែ​នាង​​ជឿ​លើ​ហោរាសាស្ត្រ​និង​ចិត្តសាស្ត្រ។ នាង​តែងតែ​រំឭក​ថា​ ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ស្វែងរក​ខ្លួន​ឯង ​​ប្រសិន​បើ​ចង់​សម្រេច​អ្វីមួយ​នៅ​ក្នុង​ជីវិត​ ត្រូវ​តែ​ជម្នះ​ឲ្យ​បាន។

Katy Perry ជឿថា ផ្លូវពិតទៅ កាន់សុភមង្គល គឺតាមរយៈការកែលម្អខ្លួនឯង និងការស្រឡាញ់ខ្លួនឯង ហើយនិយាយថា ” ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងអ្វីមួយ អ្នកគួរតែផ្លាស់ប្តូរវា “។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលទាំងនេះ ជាមនុស្សមានឥទ្ធិពលខ្លាំង និងទាក់ទាញប្រជាប្រិយភាព នៅលើ Twitter នាឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម