Connect with us

ជីវិតកម្សាន្ដ

គ្រូពេទ្យ​ម្នាក់​ទម្លាយ​មូលហេតុដែល សុទ្ធ បញ្ច​កា ដក​ពាក្យបណ្តឹង អេ​ដ​វីន​

បានផុស

នៅ

ករណី​រឿងរ៉ាវ​របស់​តា​រាសម្តែ​ង​ប្រុស​លោក​អេ​ដ​វីន ដែល​បាន​ប្រើ​ហិង្សា​វាយដំ​លើ​នារី​គូស្នេហ៍​អ្នកនាង សុទ្ធ បញ្ច​កា​ បណ្តាល​ឲ្យ​មាន​របួសស្នាម​សុះសាច់​បង្ក​ការភ្ញាក់ផ្អើល​នោះ​ ទី​បំផុត អេ​ដ​វីន ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​។​

បើតាម​ការបញ្ជាក់ ​ការឃុំខ្លួន​បណ្តោះអាសន្នរ​បស់​តារា​ប្រុស​លោក អេ​ដ​វីន នេះ​គឺធ្វើឡើង​ដោយមាន​ជាប់​បណ្តឹង​ពីរ​ករណី​ និង​បណ្តឹងអាជ្ញា​ផងដែរ​ ខណ​:​គូស្នេហ៍ សុទ្ធ បញ្ច​កា បាន​ព្យាយាម​ដក​ពាក្យបណ្តឹង​វិញ​ប៉ុន្តែ​នៅតែ​មិនអាច​គេចផុត​ពី​ការឃុំខ្លួន​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ស្រប​ពេលដែល​រឿងរ៉ាវ​នេះ​នៅតែ​មានការ​តាម​ដាន​របស់​មហាជន​នោះ​ ក៏​ស្រាប់តែ​ប្រភព​ថ្មី​មួយទៀត​បាន​ទម្លាយ​ពី​មូល​ហេតុដែល​អ្នកនាង សុទ្ធ ​បញ្ចា​កា ស​ម្រេច​ដក​ពាក្យបណ្តឹង អេ​ដ​វីន​។​

លោកគ្រូពេទ្យ​ម្នាក់​ឈ្មោះថា​ ហ៊ាង រតនា​ បាន​រៀបរាប់ថា​ សុំនិយាយ​បន្តិច​ព្រោះ​ខ្ញុំ​អ្នកដឹង​រឿង​ហើយក៏​ប្រហែលជា​អាចធ្វើអោយ​អ្នកជំងឺ Panhchaka June សុទ្ធ បញ្ច​កា គាត់​បាន​ធូរស្រាល​ផ្លូវចិត្ត​ខ្លះ​។​

លោក​បន្តថា ​តាមពិត​គាត់​សម្រេច​ដក​ពាក្យបណ្តឹង​វិញ​ដោយសារតែ​គាត់​អាណិតម្តាយ អេ​ដ​វីន ពេក ព្រោះ​ម្តាយ​អេ​ដ​វីនកំពុងមាន​ជំងឺមហារីក​មាត់ស្បូន​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ​ គាត់​ក៏បាន​សុំ​អង្វរ ​បញ្ចកា​អោយ​ដក​ពាក្យបណ្តឹង​ទាំង​ខ្លួន​កំពុង​ជាប់​សេរ៉ូម​ និង​ជាប់​សុង​នោម​តាម​ខ្លួន​។​

គ្រូពេទ្យ​រូបនេះ​និយាយទៀតថា​ ដោយ​អាណិត​អ៊ុំ​ស្រី​ពេក ​ខ្លាច​មិនបាន​ឃើញ​មុខ​កូន​លើកចុងក្រោយ​គាត់​ក៏​សម្រេច​ដក​ពាក្យបណ្តឹង​ទៅ (​គ្មាន​ហេតុផល​អី​ផ្សេងទៀត​ទេ​)​ តែ​រឿង​តុលាការ​ដោះលែង​ ឬ​មិន​ដោះលែង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ព្រោះ​មិនដឹងថា ​គាត់​ជាប់​បណ្តឹងអាជ្ញា​ដែរ​ឬក៏​អត់​ទេ​។​

សូមជម្រាបថា​ តារា​សម្តែង​លោក អេ​ដ​វីន ​នៅរ​សៀល​ថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុ​ស្ស កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ទៅកាន់​ពន្ធ នាគារ​ព្រៃ​ស​ ឃុំខ្លួន​បណ្តោះអាសន្ន​។​ ការបញ្ជូន​ខ្លួននេះ​ គឺធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៤៤ ៣៥”​ញ​”​ដ​.​ឃ​.​ដ​ចុះ​ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងបរិស្ថានចាប់ដៃជាមួយ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា៣ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

ធនាគារឯកជន
សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម