Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធម្នាក់ រិះគន់​តារា​មួយចំនួន​គ្មាន​សីលធម៌ ​និង​គុណធម៌​ភ្លេច​ដើមកំណើត​ខ្លួន​

បានផុស

នៅ

​​អ្នកនិពន្ធ​លោក សួន ពិសិដ្ឋ សុខៗ​ស្រាប់តែ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​តារា​ប្រុស​-​ស្រី​មួយចំនួន​ដែល​មាន​ច​រិ​ក​មិន​ថ្លៃថ្នូរ​ហើយ​តម្កើង​ឬ​ក​ខ្ពស់​ហួរ​ពពក​។​

លោក សួន ពិសិដ្ឋ បានធ្វើការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ថា បើ​ខ្លួន​ក្លាយជា​តារា​ហើយ​នោះ​ ចុះបើ​ធ្វើខ្លួន​និង​ចរិត​ឲ្យ​ជា​សាមញ្ញៗ​ទៅ​វា​ថី​? ចាំបាច់​ធ្វើខ្លួន​ជា​តារា​មហាអស្ចារ្យ​ រៀប​ឫកពា​អី្វ​ក៏​ម្ល៉េះៗ​?​ ឬមួយ​ក៏​ធ្លាក់​ថ្កុល​មាស​តាម​…?​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនិពន្ធ​និង​ជា​តារា​សម្តែង​លោក សួន ពិសិដ្ឋ បាន​លើកឡើង​ទៀតថា​ នេះ​សម្រាប់​បុគ្គល​ដែលជា​តារា​គ្មាន​សីល​ធម៌​ គ្មាន​គុណធម៌ ​ភ្លេច​ដើមកំណើត​ខ្លួន​តែប៉ុណ្ណោះ​។ ​សូមកុំរើស​ដាក់ខ្លួន​បើ​អ្នក​មិនមែន​ដូច្នេះ​ទេនោះ ពេលខ្លះ​គតិបណ្ឌិត​ជ្រៅជ្រះ​ពេក​ ស្ដាប់​មិន​យល់​នោះទេ​ ទាល់តែ​ពាក្យ​រាក់ៗ​ក្រៀម​ភាសា​អី​ទើប​ស្ដាប់​គ្នា​យល់​។​

បន្ថែម​ពីនេះ​លោក សួន ពិសិដ្ឋ និយាយ​ដែរ​ថា ​ថ្ងៃនេះ​សូម​និយាយ​ពាក្យ​រៀង​(​តាច​)​កាច​បន្តិច​ហើយ និយាយ​ភាសា​មនុស្ស​ទេ​ជំ​ជួសមុខ​ឲ្យ​ហ្វេ​ន​រាប់​លាននាក់ ដែល​ចង់​និយាយ​ពាក្យ​ក្នុង​ចិត្ត​នេះ​។ ​រើស​អាយ​ដល​ឲ្យ​ប្រយ័ត្ន​ប្រ​យែង​ ចេះ​មើល​អាយ​ដល​ផង​ណា​ហ្វេ​នៗ ​ជូនពរ​សុខភាព​ល្អ​ទាំងអស់គ្នា​។​

ទោះបីជា​យ៉ាងណាគេ​មិនដឹង​ទេ​ថា ​ការរិះគន់​របស់លោក សួន ពិសិដ្ឋ ខាងលើនេះ​ ចង់​និយាយ​សំដៅលើ​បុគ្គល ​ឬ​តារា​ណា​ម្នាក់​នោះទេ​ ព្រោះ​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​ឬ​អត្តសញ្ញាណ​បុគ្គល​ទាំងនោះឡើយ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម