ជីវិតកម្សាន្ដ
ក្រោយសម្រាកពីការងារសិល្បៈ Ken ងាកមកដាំដើមឈើ យកថវិកា បរិច្ចាគដល់មន្ទីរពេទ្យព្យាបាលកូវីដ
ក្រោយសម្រាកពីការសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ អតីតតារាសំដែងប្រចាំប៉ុស្តិ៍លេខ៣ថៃ ken phupoom បានប្រែក្លាយចំណង់ចំណូលចិត្តរបស់លោកនៅពេលទំនេរ មកជាអ្នកដាំដើមឈើឲ្យទៅជាប្រាក់ចំណូល ដើម្បីបរិច្ចាគថវិកានេះជូនដល់មន្ទីរពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ។


កាលពីពេលថ្មីៗនេះ លោកបានឆ្លៀតឱកាសចែករំលែកជោគជ័យដ៏ធំធេងនេះ ទៅកាន់បណ្ដាអ្នកគាំទ្រលោក។ នៅលើទំព័រ We Plant បានសរសេរថា ឈានមកដល់ពេលនេះ យើងទទួលបានទឹកប្រាក់សរុប ៨១៥,១០០ បាត និងមានការចូលរួមវិភាគទានសរុប ១៨៤,៩០០ បាត។
ទឹកប្រាក់សរុបនេះ ពួកយើងនឹងបរិច្ចាគដល់មន្ទីរពេទ្យ Pattani ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងប្រទេស។ ពួកយើងសូមអរគុណដល់អ្នកគាំទ្រ និងអតិថិជនទាំងអស់ដែលបានគាំទ្រ។


លោកបាននិយាយនៅលើ IGថា ” សរុបសេចក្តីមក ការលក់ដើមឈើផ្ទាល់ថ្ងៃនេះ យើងទទួល បាន ៨១៥,១០០បាត និងការចូលរួមបរិច្ចាគខ្លះៗ ១៨៤,៩០០បាត ហើយយើងនឹងប្រគល់ទឹកប្រាក់សរុបដល់មន្ទីរពេទ្យPattani ១លានបាត សូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមជាមួយពួកយើង” ។



ព្រឹត្តិការណ៍មួយនេះ ក៏មានការចូលរួមដោយអ្នកគាំទ្រនិងមិត្តភ័ក្ដិរបស់លោកដូចជា៖ អ្នកចាត់ការA Supachai, Ron Pattaraporn,តារាស្រី Bowie Atma, តារាសំដេង Andrew Kornsek, និងក្រុមការងារដែលនៅបន្តធ្វើការជាមួយគ្នាពីមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?