ជីវិតកម្សាន្ដ
Taew ត្រូវមហាជនរិះគន់ខ្លាំង រឿងមិនគោរពគោលការចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយ ផេនខេក មានវិជ្ជមានកូវីដ
តារាសំដែងប្រចាំប៉ុស្តិ៍លេខ ៣ ថៃនាង Taew Nathaporn Te meerak ត្រូវបានមហាជនរិញរិះគន់យ៉ាងខ្លាំង ខណៈដែលនាងមិនគោរពតាមគោលការឃុំខ្លួននៅផ្ទះ ដោយបានដឹកឆ្កែដើរលេង ក្រោយប៉ះពាល់ផ្ទាល់ជាមួយកញ្ញា Pancake Khemnij Jamikorn ដែលតែទើបប្រកាសមានវិជ្ជមានកូវីដកាលពីថ្មីៗនេះ។



នេះក៏ជាលើកទី៦ដែល Tao Nathaporn បានឃុំខ្លួនធ្វើចត្តាឡីស័កក្នុងផ្ទះ ដើម្បីសុវត្ថិភាពរបស់ភាគីទាំងអស់ ។
ប៉ុន្តែមិនទាន់បានគ្រប់ថ្ងៃនៃការឃុំខ្លួននៅផ្ទះផង Tao Nathaporn បានបង្ហោះវីដេអូដឹកឆ្កែសំណព្វចិត្តរបស់នាង ដើរលេងក្រៅផ្ទះ ដោយមិនខ្វល់ថាខ្លួនកំពុងជាប់ធ្វើចត្តាឡីស័កបន្តិចណាឡើយ។ ភ្លាមៗក្រោយវីដេអូឃ្លិបបង្ហោះលើ IG មិនបានប៉ុន្មាន អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចូលទៅខមិន ជាសំណួរសួរតារាស្រីថៃនេះថា តើ Tao Nathaporn ពិតជាបានឃុំខ្លួនឯងនៅក្នុងផ្ទះពិតមែនឬក៏អត់។


Tao Nathaporn ត្រូវបានមហាជនរិះគន់ជាច្រើន ហើយពួកគេក៏បាននិយាយថា ពួកគេចង់ឲ្យ Tao Nathaporn ទទួលយកទំនួលខុសត្រូវសង្គមបន្ថែមទៀត ដើម្បីស្ថិតនៅក្នុងកម្រិតហានិភ័យទាបដល់អ្នកជុំវិញខ្លួននាង។


ទោះយ៉ាងណា ក៏មានអ្នកលេងអ៊ីនធឺណេតមួយចំនួន បានបញ្ចេញមតិការពារនាងវិញថា វាអាចជាឃ្លិបចាស់ ដែលទើបតែត្រូវបានយកមកបង្ហោះ ដើម្បីជាការកម្សាន្តតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយសម្រាកពីការងារសិល្បៈ Ken ងាកមកដាំដើមឈើ យកថវិកា បរិច្ចាគដល់មន្ទីរពេទ្យព្យាបាលកូវីដ
ចុចអាន៖តារាកំប្លែង ថៃ ក្នុងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” រៀបរាប់លម្អិតពេលវេលា និងទីតាំង ក្រោយតេស្ត ៣ ដងទើបឃើញកូវីដ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?