Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈចាស់-ក្មេង១០រូបជួបទុក្ខធំក្នុងដំណាក់កាលជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ តាមការកត់សម្គាល់នៅក្នុងឆ្នាំ២០២១នេះ គេសង្កេតឃើញមានតារាប្រុស-ស្រីល្បីៗចាស់ក្មេងរបស់ខ្មែរចំនួន១០រូបបានជួបទុក្ខសោកដ៏ក្រៀមក្រំ និងសោកសៅសម្រាប់ក្រុមគ្រួសារនីមួយៗដោយមិនខុសគ្នានឹងប្រជាពលរដ្ឋឯទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ចេញពីក្រុមគ្រួសារពិតជាធ្វើឱ្យពួកគេមានការសោកស្តាយ និងអាឡោះអាល័យខ្លាំងបំផុត។ ម្យ៉ាងការបាត់បង់នេះគឺស្របពេលដែលបញ្ហាជំងឺកូវីដ-១៩ កំពុងរាតត្បាត។

ទន្ទឹមគ្នានោះក៏មានតារាប្រុស-ស្រី១០រូបដែលជួបទុក្ខធំត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ពីគ្រួសារ។ តារាចាស់ក្មេងទាំងនោះរួមមាន៖
១. តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ ដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។
២. តារាកំប្លែងកញ្ញា ស្រី​ពី​ន បានជួបទុក្ខធំ និងក្រៀមក្រំកាលពីថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២១ ខណៈអ្នក​ម្ដាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាព ក្នុងជន្មាយុ៦២​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​
៣. តារាសម្ដែង វ៉ាង ស្រីណូ បាន​ជួប​ទុក្ខ​យ៉ាង​ក្រៀមក្រំជាទីបំផុត ព្រោះលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាព​កាលពី​យប់​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១ដោយរោគាពាធ។
៤. តារាសម្ដែងកញ្ញា គៀត សុ​វណ្ណា​ឡាង បាន​ជួប​ទុក្ខធំដូចគ្នា ខណៈ​លោក​ឪពុក​ជាទី​ស្រឡាញ់​បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុង​ជន្មាយុ​៥០​ឆ្នាំ​។ ឪពុក​របស់​នាងមាន​ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង។
៥. តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណៈអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាម និងគាំងបេះដូង។
៦. កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានទុក្ខក្រៀមក្រំ ដោយសារជីដូនរបស់អ្នកនាងបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយសារជរាពាធ។
៧. តារាសម្តែងអ្នកនាង ឈឹម អារីយ៉ា ថ្មីៗនេះនាងបានជួបទុក្ខផ្ទួនៗគ្នា ខណៈអ្នកម្ដាយក្មេកទើបមរណភាពមិនទាន់បានប៉ុន្មានផង ស្រាប់តែលោកប្តីជាទីស្រឡាញ់បានទទួលមរណភាពចោលទាំងអាល័យផងដែរ។
៨. តារាចម្រៀងវ័យក្មេង កញ្ញា យូរី និងក្រុមគ្រួសារពេលនេះបានជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណៈអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពទាំងអាល័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺទឹកនោមផ្អែម និងលើសឈាម។
៩. តារាកំប្លែងជើងចាស់នាយ ព្រីង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក៏បានសរសេរនៅគណនីហ្វេសប៊ុករបស់​ខ្លួនពីមរណទុក្ខដ៏ក្រៀមក្រំ ព្រោះប្រពន្ធស្លាប់ដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយមិនអាចព្យាបាលសង្គ្រោះជីវិត។
១០. តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆ័យ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើគណនីហ្វេសប៊ុករបសនាងក៏បានផ្លាស់ប្តូររូបភាពដែលធ្លាប់ដាក់តាំងធម្មតាប្រែមករូបភាពកាន់ទុក្ខវិញ ដោយនាងបញ្ជាក់ថា កាន់ទុក្ខលោកពូជាទីស្រលាញ់។

ជាការកត់សម្គាល់តាមរយៈដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានមិត្តភក្តិសិល្បៈដែលសិ្នទ្ធជាមួយតារាចម្រៀង និងសម្តែងប្រុស-ស្រីល្បីៗទាំងនោះ បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅ និងក្រៀមក្រំនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៩ វិនាទី មុន

ការ​ប្រកួត​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​ ក្រុម​មជ្ឈមណ្ឌល​​​​កងយោធពលខេមរភូមិន្ទ​ ជាប់​​លេខ១​ ក្រោយ​ឈ្នះ​មេដាយ​មាស ៥គ្រឿង​

សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជា​ប្រើប្រាស់ជំនាញ និងបទពិសោធន៍​របស់​ជប៉ុន​សម្រាប់ការអភិវឌ្ឍ​ឧស្សាហកម្ម​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ២៧ នាទីutes មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

កីឡា២៧ នាទីutes មុន

គួន ម៉ុម កំពុងល្បីទៅលីគកូរ៉េ ចុះនៅទីនោះជា​ទូទៅ​ប្រាក់ខែ​ប៉ុន្មាន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម