ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច ប្រកាសបញ្ចប់អាជីពសិល្បៈក្រោយឆ្លង កាត់៦ឆ្នាំ
ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ឹម ស្រីនិច ក្រោយឆ្លងកាត់និងដើរលើវិថីសិល្បៈមានរយៈពេល៦ឆ្នាំ ស្រាប់តែឥឡូវនេះនាងបានប្រកាសលាឈប់វិស័យមួយនេះដោយគ្មានលក្ខខ័ណ្ឌឡើយ។

កញ្ញា ស៊ឹម ស្រីនុច មិនបានបញ្ជាក់ពីមូលហេតុដែ លឈានដល់ការសម្រេចចិត្តលាឈប់ពីសិល្បៈពេលនេះទេគ្រាន់តែនិយាយដោយខ្លីថាដោយសារនាង ត្រូវបំពេញធុរកិច្ចដែលមើលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាកឬក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ។

ដោយឡែកនៅលើគណនីហ្វេសប៊ុក ស៊ឹម ស្រីនិច នៅថ្ងៃនេះនាងក៏បានបង្ហោះរៀបរាប់ដែរថា លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើន ហើយមេរៀនក៏រាប់មិន អស់ថែមទៀតផង។
អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះឲ្យរៀនក្រោកឈរដើរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាលៈទេសៈទាំងអស់។

ស៊ឹម ស្រីនិច បន្ថែមថា បើមាននិស្ស័យលើវិថីមួយនេះនាងអាចនឹងបង្ហាញមុខជាថ្មីនៅពេលក្រោយឬឱកាសណាមួយ។ អរគុណបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នាស្រលាញ់ពេញបេះដូង៕
ដោយ ៖ ចាន់រ៉ា





-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល