ជីវិតកម្សាន្ដ
សាយ លើកគ្នាទៅរើសសំរាមលើឧទ្យានគិរីរម្យ ព្រោះតែចរិតបុគ្គលមួយចំនួនបែបនេះ
ភ្នំពេញ៖ តារាចម្រៀងលោក អួន បឋម ហៅ សាយ កាន់តែធ្វើឱ្យមហាជនស្ញើចសរសើរ និងគាំទ្រខ្លាំងថែមទៀត បន្ទាប់ឃើញលោកបង្ហាញសកម្មភាពចូលរួមជួយសង្គមជាបន្តបន្ទាប់។
តួយ៉ាងពេលនេះ លោក សាយ និងក្រុមការងារប្រមាណ៦នាក់បាននាំគ្នាទៅប្រមូលសំរាមនៅចំណុចសសរស្ដុកលើឧទ្យានគិរីរម្យ។ ដោយក្នុងនោះលោកលើកឡើងថា ដោយដឹងមាយាទរបស់អ្នកដើរព្រៃមួយចំនួន ក្រុមរបស់លោកបានប្រមូលគ្នា៦នាក់ធ្វើការរើសសំរាមនៅចំណុចសសរស្ដុក លើឧទ្យានគិរីរម្យ។

លោក សាយ និយាយថា៖ “ពួកយើងបានញែកសំរាម តាមប្រភេទដូចជាដប កំប៉ុង និងសំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគីរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ ចំណែកសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ។ សូមមេត្តារក្សាបរិស្ថានស្អាតទាំងអស់គ្នាដើម្បីរមណីយដ្ឋានស្អាត ដើម្បីជាតំបន់ទេសចរណ៍ទៅថ្ងៃខាងមុខទៀត”។
លោកបន្ថែមថា ពួកយើងមិនអាចមករើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រឡប់មកវិញ នោះតំបន់ទេសចរណ៍ស្អាតៗនៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ។ សំរាមមិនគួរឱ្យស្អប់ទេ មនុស្សដែលចោលសំរាមទេដែលគួរអោយស្អប់។

គួរបញ្ជាក់ថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ ថ្វីដ្បីតតែមានឧទ្យាន និងរមណីដ្ឋានធម្មជាតិថ្មីៗជាច្រើនក្ដី ក៏ឧទ្យានជាតិគិរីរម្យ នៅតែទទួលបានការចាប់អារម្មណ៍ទៅទស្សនាកម្សាន្ត។ ប៉ុន្តែសំរាម នៅតែជាបញ្ហាចោទនៅឡើយ បើទោះជាមានក្រុមហ៊ុនគ្រប់គ្រងសំរាម និងក្រុមយុវជនបានដាក់ធុងសំរាម និងដើរប្រមូលជាហូរហែក្ដី៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?