ជីវិតកម្សាន្ដ
លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ
តារាបង្ហាញម៉ូដ Hailey Baldwin មកទល់នឹងឆ្នាំ ២០២០ នេះទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រមាណ ២ លានដុល្លារ។

តើតារាម៉ូឌែល និងតារាទូរទស្សន៍រូបនេះឆ្លងកាត់ការងារអ្វីខ្លះ ទើបអាចមកដល់ចំណុចកំពូលបាន?
Hailey Rhode Baldwin កើតថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ១៩៩៦ នៅ Tucson រដ្ឋ Arizona ។ Hailey ជាកូនស្រីរបស់តារាសម្តែងប្រុស Stephen Baldwin និងអ្នករចនាក្រាហ្វិកអ្នកស្រី Kennya Deodato Baldwin។ ម្ដាយរបស់ Hailey ជាជនជាតិប្រេស៊ីលកាត់អ៊ីតាលីនិងព័រទុយហ្កាល់ រីឯឪពុកជាជនជាតិតអង់គ្លេសកាត់បារាំង ស្កុតឡេន និងអាល្លឺម៉ង់។
ភរិយាតារាចម្រៀង Justin Bieber រូបនេះ មានបទពិសោធន៍ធ្វើម៉ូឌែលដំបូងកាលពីឆ្នាំ ២០១៤ ខណៈបានចុះកុងត្រាជាមួយភ្នាក់ងារ Ford Models នៅរដ្ឋញូវយ៉ក។ ដំបូងឡើយនាងបង្ហាញខ្លួននៅក្នុងទស្សនាវដ្តីដូចជា Tatler, LOVE និង V. ក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្ម សម្រាប់យីហោសម្លៀកបំពាក់ French Connection។

នៅឆ្នាំ ២០១៥ ម៉ូឌែលរូបនេះ លេចមុខជាបន្តបន្ទាប់ក្នុងការថតរូបឲ្យក្រុមហ៊ុនធំៗដូចជា Teen Vogue និង American Vogue។ ឆ្នាំដដែលនាងបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្ម Ralph Lauren រួមជាមួយតារាចម្រៀងអូស្ត្រាលី Cody Simpson ។ តារាវ័យ ២៤ ឆ្នាំរូបនេះនៅតែបន្តបង្ហាញខ្លួនបែបថតរូបជាមួយទស្សនាវដ្ដីល្បីៗ ក៏ដូចជាថតឲ្យក្រុមហ៊ុនម៉ូដរបស់កូរ៉េខាងត្បូងផងដែរ។
ទន្ទឹមនឹងនោះ តារាទូរទស្សន៍ Hailey បានលេចមុខជាមួយតារាម៉ូឌែល Joan Smalls ក្នុងការបង្ហាញសម្លៀកបំពាក់ដ៏ល្បីរបស់អ្នកច្នៃម៉ូដលោក Karl Lagerfeld នៅអាមេរិកខាងជើងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Hailey បានបង្ហាញខ្លួននៅក្នុងវិចារណកថាសម្រាប់ទស្សនាវដ្តី Glamour និង Vogue របស់អ៊ីតាលីថែមទៀត។
ក្នុងឆ្នាំ ២០១៧ តារាស្រីកូនកាត់ច្រើនសាសន៍រូបនេះ បានបង្ហាញខ្លួននៅលើគម្របស្ប៉តពាណិជ្ជកម្មរបស់អេស្ប៉ាញ Harper’s Bazaar រួមជាមួយតារាម៉ូឌែលប្រុស Jon Kortajarena និងលេចមុខលើទស្សនាវដ្ដី Elle របស់អង់គ្លេសនិងជប៉ុន។

សម្រង់ ២ ឃ្លាមានន័យរបស់ Hailey Rhode Baldwin ធ្វើឲ្យនាងឈរជើងលើវិស័យម៉ូដបានរឹងមាំ
“ពេលខ្លះម៉ូឌែលជើងចាស់ មិនព្រមទទួលស្គាល់ការពិតថា មានម៉ូឌែលជំនាន់ថ្មីនោះឡើយ។ យើងមិនចង់និយាយថា យើងជាកំពូលម៉ូឌែលទេ។ មនុស្សជាច្រើនមើលមកពួកម៉ូឌែលដូចជាអ្នករកស៊ីដូច្នោះដែរ ហើយការពិតអាជីពជាម៉ូឌែលជាការរកស៊ីពិតមែន ប៉ុន្តែយើងមិនធ្លាប់ព្យាយាមផ្សាយពាណិជ្ជកម្មនរណាម្នាក់ឲ្យខូចឈ្មោះទេ និងមិនព្យាយាមបន្ទាបតម្លៃម៉ូឌែលចាស់ៗឡើយ។”
“ស្ទីលតែងខ្លួនរបស់ខ្ញុំមានភាពខុសប្លែកគ្នា។ ជួនកាលខ្ញុំចង់ស្លៀកពាក់ខ្លីបន្តិច ជួនកាលបែបក្មេងស្ទាវខ្លះ និងជួនកាលខ្ញុំចង់ស្លៀកពាក់បែបឡូយឆាយ តែមើលទៅសមរម្យ។ ប៉ុន្តែខ្ញុំមិនជឿថា ការស្លៀកពាក់បែបនេះវាលើសពេកនោះទេ។”

តារាបង្ហាញម៉ូដ Hailey Baldwin និងតារាចម្រៀង Justin Bieber បានរៀបអាពាហ៍ពាហ៍ជាមួយគ្នាកាលពីខែកញ្ញា ឆ្នាំ ២០១៩ ហើយបច្ចុប្បន្នពួកគេរស់នៅប្រទេសកាណាដា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?