Connect with us

ជីវិតកម្សាន្ដ

ក្តៅៗ! រឿងរ៉ាវ សុខ រ៉ាស៊ី និង​ម្ចាស់​កម្មវិធី​ប្រលង​បវរកញ្ញា ​ប្រឈម​ឡើង​តុលាការ​ពាក់ព័ន្ធ​លុយ​

បានផុស

នៅ

​​កាន់តែ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​ ចំពោះ​រឿងរ៉ាវ​រវាង​ពិធីករ​លោក សុខ រ៉ាស៊ី និង​អ្នករៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​មួយ ខណៈ​ដែល​លោក​ប្រកាស​ថា​អាច​ឈាន​ដល់​ការ​ប្តឹងផ្តល់​ឡើង​តុលាការ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធីករ​លោក សុខ រ៉ាស៊ី នៅ​ថ្ងៃទី​​០៤​ ខែកក្កដា​នេះ​ បាន​បញ្ចេញ​សារ​ដោយ​ព្រមាន​ថា ​បងប្អូន​អាច​ជឿ​ទេ​ថា បើ​មាន​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​កម្មវិធី​កំពុង​ដំណើរការ​ស្រាប់តែ​ប៉ូលិស​មក​ចាប់​អ្នក​រៀបចំ​កម្មវិធី​ដាក់គុក ​ដោយសារ​បទ​ឆបោក ​តើ​បងប្អូន​យល់​យ៉ាង​ណាដែរ​? ។ លោក​បាន​បន្តថា ​យើង​យោគយល់​គេ​១​ឆ្នាំ​ហើយ គេ​ថា​យើង​មិន​យោគយល់​មាន​លុយ​មាន​ផ្ទះ​មាន​ក្រុមហ៊ុន​រាប់លាន​ តែ​មិន​ស្រលាញ់​កិត្តិយស​។​ ដោយ​ឡែក​នៅ​ក្នុង​សំណេរ​ឆ្លងឆ្លើយ​តាម​ឆាត​លោក សុខ រ៉ាស៊ី ក៏បាន​បញ្ជាក់​ដូច្នេះ​ថា​ ចាំ​ជួប​គ្នា​នៅ​តុលាការ​ចុះ​។​

​សូម​ជម្រាប​ដែរ​ថា ​ពិធីករ​លោក សុខ រ៉ាស៊ី កាលពី២​ថ្ងៃ​មុននេះ​ ក៏បាន​ទម្លាយ​រឿង​អន់ចិត្ត​ចំពោះ​ថៅកែ​មហាហង្ស​លោក អ៊ិន សុ​ភិន ផង​ដែរ​។ តាមរយៈ​ខ្លឹមសារ​របស់​លោក​សុខ រ៉ាស៊ី បាន​និ​យាយ​ថា ​តេ​ទៅ​មិន​លើក​សោះ​មួយថ្ងៃ​ពេញ​ទៅហើយ​ ប្រហែល​ម្ចាស់​Account​រវល់​ហើយ​ជួយ​Shared ឲ្យ​គាត់​បានឃើញ​ផង​។ ​ដោយឡែក​នៅ​ក្នុង​ខ្លឹម សារ​មួយទៀត សុខ រ៉ាស៊ី ក៏បាន​លើកឡើង​ថា ​លុយ​មិន​អាច​ទិញ​កិត្តិយស​មកវិញ​ទេ​បង​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ មិន​អាច​ទាក់ទង​ដើម្បី​សូម​ការ​សួរនាំ​ពី​លោក សុខ រ៉ាស៊ី​ ចំពោះ​បញ្ហា​នេះ​បាននៅឡើយ​ទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម