ជីវិតកម្សាន្ដ
គិតត្រឹមពេលនេះ កូវីដកំពុងចម្លងនិងសម្លាប់តារាថៃជើងចាស់ណាខ្លះ !
ថៃកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដពាសពេញប្រទេស ខណៈពេលដែលប្រជាជនរួមទាំងសិល្បករថៃជាច្រើនអ្នកបានឆ្លងជំងឺនេះជាបន្តបន្ទាប់។
ជាក់ស្ដែងតារាថៃជើងចាស់ប៉ុន្មានរូបនេះ កំពុងតែតស៊ូប្រយុទ្ធនឹងជំងឺកូវីដ។ ខ្លះក៏បានជាសះស្បើយ អ្នកខ្លះកំពុងសម្រាកក្នុងមន្ទីរពេទ្យ រីឯមួយចំនួនទៀតបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកាចសាហាវមួយនេះ។
១ គ្រួសារតារាថៃ Matthew Deane

តារាសម្ដែងនិងជាតារាចម្រៀងលោក Matthew Deane Chanthavanij និងភរិយា Lydia Sarunrat បានប្រកាសថាអ្នកទាំងពីរ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវិជ្ជមានកូវីដមុនគេបង្អស់នៅក្នុងប្រទេស។
២ Khemanit Jamikorn

តារាស្រីរូបនេះបានប្រកាសនៅលើបណ្តាញសង្គមអ៊ិនស្តាក្រាម ដោយជូនដំណឹងដល់អ្នកគាំទ្រនិងមនុស្សដែលធ្លាប់បានជួបគ្នាថា នាងត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូវីដ ២៨ ខែ ឧសភា។
៣ Pong Nawat

លោក Pong Nawat នៅល្ងាចថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បានប្រកាសប្រាប់ដល់មហាជន ព្រមទាំងអ្នកស្គាល់ ហើយបានជិតស្និទ្ធនឹងលោកទាំងអស់ថា ពេលនេះខ្លួនបានឆ្លងជំងឺកូវីដ។
៤ Ploy Chermarn

Ploy បានសរសេរបង្ហាញនូវ Timeline បញ្ជាក់ពីថ្ងៃដែលនាងមានអាការសង្ស័យតាំងពីថ្ងៃទី ១១ ខែមេសា រហូតមកដល់តេស្តលើកទី ៤ នៅថ្ងៃទី ៩ ខែ ឧសភា ទើបរកឃើញថានាងវិជ្ជមានកូវីដ និងបានសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុងបាងកក ។
៥ Uncle Khom Chuan Chuen

តារាកំប្លែងល្បីថៃ ក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ លោក Khum Chauncheun ត្រូវបានរកឃើញវិជ្ជមានកូវីដនៅថ្ងៃទី ១២ ខែ មេសា។ លោកត្រូវបានគេរកឃើញថាមានបញ្ហាសួតធ្ងន់ធ្ងរ ហើយនៅថ្ងៃទី២០ខែមេសា លោកត្រូវគេបញ្ជូលចូលបន្ទប់ ICU ភ្លាមៗដោយសារការខ្សោយតម្រងនោម។ ទីបំផុតលោកបានទទួលមរណភាព ដោយសារជំងឺកូវីដ ក្នុងវ័យ៦៣ឆ្នាំ នាព្រឹកវេលាម៉ោង ៧ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ។
៦ Kohtee Aramboy

តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy បានបង្ហោះលើបណ្ដាញសង្គម អ៊ីនស្តាក្រាម ថា លោកបានធ្វើតេស្តរកឃើញជំងឺកូវីដ ក្រោយធ្វើតេស្តរហូតដល់ទៅ ៣ ដង ។ Aramboy បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយរូបគេ ឲ្យធ្វើចត្តាឡីស័ក និងទៅពិនិត្យសុខភាព ពោលចាប់តាំងពីថ្ងៃទី ២១ ខែ មិថុនា។
៧ Nawat Itsaragrisil

ពិធីករថៃ Nawat Itsaragrisil ប្រធាន Miss Grand International បានបង្ហោះនៅលើផេកហ្វេកប៊ុករបស់លោកថា លោកបានឆ្លងជំងឺកូវីដ ។
ជាមួយគ្នានេះដែរ លោកក៏បានបង្ហោះសារសុំទោសដល់មនុស្សជាច្រើនផងដែរ ។ អ្នកដែលបានជួបលោក ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាដល់ថ្ងៃទី ២ ខែ កក្កដា ហើយបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយលោក សូមទៅធ្វើសំណាក ក៏ដូចជាឃុំខ្លួនឯងជាដើម ដើម្បីតាមដានសុខភាព ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ