ជីវិតកម្សាន្ដ
“សាស្ត្រាចារ្យផ្នែកអាយ៉ៃជំរុញឲ្យយុវជនរក្សាទម្រង់សិល្បៈអាយ៉ៃកុំឲ្យបាត់បង់”
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគណៈកម្មកាមេប្រយោគក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ កាលពីថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ អ្នកស្រីសាស្ត្រាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី បានឲ្យដឹងថា អ្នកស្រីបានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៦២ ដែលជាសិល្បៈទូទៅនៅតាមស្រុកស្រែចម្ការ ដូចជាល្ខោន យីកេជាដើម។
មកដល់ឆ្នាំ ១៩៧១ អ្នកស្រីត្រូវបានជម្លៀសមករស់នៅទីក្រុងភ្នំពេញ ក្នុងសម័យសាធារណរដ្ឋខ្មែរ។ នាពេលនោះ លោកព្រឹទ្ធាចារ្យ សង្ហា ផន បាននាំអ្នកស្រី អ៊ុក សុផា ទៅច្រៀងនៅវិទ្យុជាតិ ជាមួយមិត្តសិល្បការនីផ្សេងទៀតរួមមាន អ្នកស្រីណយ សំណាង, ណយ ស៊ីថា និងព្រំ ផល្លា។ ក៏ប៉ុន្តែ ដោយហេតុថា អ្នកស្រីមិនទាន់ចេះច្រៀងចម្រៀងអាយ៉ៃនៅឡើយ ទើបលោកព្រឹទ្ធាចារ្យ សង្ហា ផន សរសេរជាអត្ថបទឲ្យច្រៀងជាបន្តបន្ទាប់ ហើយអ្នកស្រីក៏មិនទាន់អាចឡើងលើឆាកច្រៀងចាប់ចុងចួនដោយខ្លួនឯងនោះដែរ។
លុះក្រោយមក ទើបអ្នកស្រី អ៊ុក សុផា អាចច្រៀងចម្រៀងអាយ៉ៃបានយ៉ាងល្អ បន្ទាប់ពីបានទៅច្រៀងជាមួយសិល្បករសិល្បការនីអាយ៉ៃជើងចាស់ ដូចជា លោកយាយ សារ៉ាំប៉ាក់ និងលោកតា ល្វៃ នៅតាមកម្មវិធីផ្សេងៗ។
គួររំឭកផងដែរថា បច្ចុប្បន្ននេះ អ្នកស្រីសាស្ត្រាចារ្យ អ៊ុក សុផា គឺជាគណៈកម្មការមួយរូប ក្នុងកម្មវិធី វង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមប្រធានបទ «សិល្បៈបុរាណចម្រុះ»។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ។
ជាមួយគ្នានោះ អ្នកស្រីសាស្ត្រាចារ្យ អ៊ុក សុផា បានមានប្រសាសន៍ទៀតថា៖ “ការច្រៀងចម្រៀងអាយ៉ៃចាំបាច់ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ពាក្យពេចន៍ ហើយអ្នកសិល្បៈត្រូវមានសិល្បៈក្នុងខ្លួន ធ្វើយ៉ាងម៉េចឲ្យទាក់ទាញ និងមានគេចូលចិត្ត”។អ្នកស្រីសាស្ត្រាចារ្យបានបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ ហាក់មិនសូវមានឆាក ឬការជួលមកសម្ដែងជាដើម ដូច្នេះសិល្បករ សិល្បការនីផ្នែកអាយ៉ៃ ក៏មិនសូវមានឱកាសនឹងបង្ហាញសមត្ថភាពទេពកោសល្យរបស់ខ្លួននោះដែរ។ ឆ្លៀតក្នុងកិច្ចសន្ទនានោះ អ្នកស្រី អ៊ុក សុផាបានសម្ដែងនូវអារម្មណ៍រំភើបជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលរៀបចំកម្មវិធីនេះឡើង ដែលបានផ្ដល់ឱកាសឲ្យអ្នកសិល្បៈដែលមិនធ្លាប់បានចេញមុខ បានបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកប្រកួត។
គួរបញ្ជាក់ថា ចំពោះការចូលរួមប្រកួត បងប្អូនត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួតតម្លៃត្រឹម ១ម៉ឺនរៀលតែប៉ុណ្ណោះ មកកាន់ទំព័រហ្វេសបុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province – សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង) ឬក៏តេលេក្រាមរបស់កម្មវិធីវង់តន្ត្រីខ្មែរ តាមរយៈលេខទូរស័ព្ទ (099 914 121 / 098 914 121)។ ចំពោះកុមារតូចៗ និងជនពិការ ត្រូវបានលើកទឹកចិត្ត។
កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ជិតឈានដល់ថ្ងៃឈប់ទទួលវីដេអូប្រកួតហើយ ដោយនឹងបិទបញ្ចប់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
*សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 914 121 / 098 914 121 ហើយនិង មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។
ខាងក្រោមនេះ គឺជា Link វីដេអូគំរូ សម្រាប់ការផ្ញើវីដេអូចូលរួមប្រកួត ក្នុងកម្មវិធី វង់តន្ត្រីខ្មែរ រដូវកាលទី២។
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ