ជីវិតកម្សាន្ដ
អ្នកសិល្បៈខ្មែរទាំងនេះនៅតែព្រួយបារម្ភ ទោះបីក្រសួងចេញសេចក្ដីប្រកាសពីការបកស្រាយរបស់ថៃរឿងកសាងប្រាសាទដូច អង្គរវត្តខ្មែរ
ភ្នំពេញ ៖ ស្របពេលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃនេះបានចេញសេចក្ដីប្រកាសបង្ហាញពីការបកស្រាយរបស់ថៃជុំវិញរឿងកសាងប្រាសាទដូចអង្គរវត្តរបស់ខ្មែរ តែគេឃើញមហាជននិងអ្នកសិល្បៈមយចំនួននៅតែសម្តែងការព្រួយបារម្ភលើករណីនេះ។
តួយ៉ាងតារាប្រុស-ស្រីប៉ុន្មានដួងខាងក្រោមនេះបានបង្ហោះសាររួមជាមួយរូបភាពបង្ហាញពីការមិនពេញចិត្តចំពោះរឿងប្រទេសថៃកសាង ដូចប្រាសាទអង្គរវត្តរបស់ខ្មែរ។ ពួកគេបានធ្វើការអធិប្បាយដោយការមិនជឿទៅនឹងការបកស្រាយរបស់ភាគីខាងប្រទេសថៃ។
១.តារាចម្រៀងលោក ជុំ លីណូ បាននិយាយថា គេខំធ្វើឲ្យដូចយើងដោយសារយើងល្អរកគ្មានដូចឈ្នះយើងជាកូនខ្មែរត្រូវចេះថែរក្សាការពារទាំងអស់គ្នា គេលួចយើងបានកុំបន្ទោសគេត្រូវបន្ទោសខ្លួនឯងដែលអោយគេលួចបាន។

២.តារាចម្រៀងលោក កែវ វាសនា បានលើកឡើងដែរថាសុំអស់យោបល់ហើយក៏ធ្វើអីមិនកើតបានត្រឹមផុសនិងស៊ែរសំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់។

៣.បវរកញ្ញា Miss Grand Cambodia 2020 លី ជីវលី ក៏បានបញ្ចេញពីមិនពេញចិត្តថែមទាំងបានលើកឡើងនូវពាក្យពេចន៍ដែរថាមនុស្សជាអ្នកបង្កើតចំណេះដឹងវប្បធម៌ ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗទៅនឹងរចនាបថនៃប្រទេសនីមួយៗទន្ទឹមនឹងនោះចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយសារតែភាពលោភលន់ ចង់មានចង់បាន ដែលអ្វីមិនមែនជារបស់ខ្លួន ហ៊ានបំពានសច្ចភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង។

នាងបន្តថា អង្គរវត្តមានតែ១លើពិភពលោកដែលជាបេតិកភណ្ឌពិភពលោក។ ក្នុងសេចក្តីប្រកាសថាមិនមែនតែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ថា ដូចប៉ុន្មានភាគរយ? សូមបងប្អូនមើលហើយវិភាគឲ្យមែនទែន។
៤.តារាសម្តែង ដេននី ក្វាន់បានបញ្ចេញមតិថាខ្ញុំស ង្ឃឹមថាថៃនឹងមិនCopy ប្រាសាទអង្គរវត្តដូចការប កស្រាយរបស់ក្រសួងទៅចុះ។ ហើយចុះជំហានបន្ទាប់បើសិនជាគេសាងសង់ហើយចេញមកដូចប្រាសាទអង្គរវត្ត១០០ភាគរយតើក្រសួងនឹងចាត់ការដូចម្តេចវិញទៅ? ឲ្យគេវ៉ៃចោលឬយ៉ាងណា?

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌កម្ពុជាបានលើកឡើងអំពី ការបកស្រាយរបស់ភាគីថៃថាការកសាងប្រាសាទនៅទឹកថៃនោះ មិនបានលួចចម្លងពីប្រាសាទកម្ពុជានោះឡើយ គឺសាងសង់ឡើងតាមគំរូប្លង់ខ្លួនឯង និងរចនាបថប្រាសាទនៅក្នុងតំបន់នោះប៉ុណ្ណោះ៕
ដោយ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ