Connect with us

ជីវិតកម្សាន្ដ

មន្ត្រី​ក្រសួង​វប្បធម៌​គាំទ្រ​ការ​បើក​សម្ពោធ​សាក​ល្បង​រោងភាពយន្ត​ឌីជីថល​បង្កើត​ដោយ​កូន​ខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ នេះ​ចាត់ទុកថា​ជា​របត់​ថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​ន៍​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​និង​ជាការ​សម្រប​ខ្លួន​ក្នុង​បរិបទ​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​ គេ​សង្កេ​ត​ឃើញ​អ្នកសិល្បៈ​ល្បីៗ​បង្ហាញ​ការគាំទ្រ​ក្រោយ មានការ​ប្រកាស​បើក​ឲ្យ​ដំណើរការ​សាកល្បង​ជា​ផ្លូវ ការ​នូវ​រោងភាពយន្ត​ឌីជីថល​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រោងភាពយន្ត​ឌីជីថល​Angkor DC​ត្រូវ​បាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ហើយ​ដើម្បី​បម្រើការ​កម្សាន្ត​របស់​មហាជន ពិ​សេស​អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​។​ នេះ​ក៏​ជាការ​ចូលរួមចំណែក​ព​ង្រី​ក​ទីផ្សារ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ពិសេស​សម្រាប់​អ្នក​គ្មាន​ពេលវេលា​ច្រើន​ដើម្បី​មក​ទស្សនា​ក្នុង​រោងភាពយន្ត​និង​អ្នក​រស់​នៅ​ក្រៅប្រទេស​អាច​ចូលរួម​ទស្សនា​បាន​ដោយ​រីករាយ​។

​ការបញ្ជាក់​នេះ​ត្រូវបាន​លោក លៀក លីដា អគ្គ​នាយក​ក្រុមហ៊ុន​លើកឡើង​ក្នុង​កម្មវិធី​ប្រកាស​បើក​ដំណើ​រ​ការសាកល្បង​ឲ្យ​ប្រើប្រាស់​កម្មវិធី​ខាងលើ​ក្រោម​វត្តមាន​ចូលរួម​ពី​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រួម​ទាំង​សិល្បករ​ផលិតករ​មួយចំនួន​។

ចំណែក​លោក ប៉ុក បូ​រ័ក្ស ដែលជា​ប្រធាន​នាយកដ្ឋា​ន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ការ​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី​និង​ជា​ដំ​ណឹង​ល្អ​សម្រាប់​ផលិតករ​ក្រោយពី​ភាពយន្ត​ត្រូវបាន​បិទ​អស់​រយៈពេល​២​ឆ្នាំ​ព្រោះតែ​ជំងឺ​កូ​វីដ​-១៩​ហើយ​ផលិតករ​ដទៃ​ទៀត​ក៏​អាច​មាន​ឱ​កាស​យក​ស្នាដៃ​ភាព​យន្ត​របស់​ខ្លួន​មក​ដាក់​បញ្ចាំង​នៅ​លើ​រោង​ភាពយន្ត​ឌីជីថល​នេះ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥៥ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម