ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច ប្រាប់មូលហេតុឈប់ពីសិល្ប:
តារាសម្តែងកញ្ញា ស៊ឹម ស្រីនិច ថ្មីៗនេះបានប្រកាសយ៉ាងភ្ញាក់ផ្អើល អំពីដំណឹងលាឈប់ពីអា ជីពសិល្បៈ ដែលខំសាងកេរ្តិ៍ឈ្មោះឡើងអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយនោះ។
ទោះបីយ៉ាងណាកាលនោះ ស៊ឹម ស្រីនិច មិនបានបញ្ជាប់ប្រាប់ពីមូលហេតុ ដែលធ្វើឲ្យនាងសម្រេចចិត្តឈប់ពីសិល្បៈយ៉ាងតក់ក្រហល់នេះទេ ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមានចម្ងល់គ្រប់គ្នា។

ដើម្បីស្រាយមន្ទិលនេះតារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច បានប្រាប់កម្ពុជាថ្មីតាមសារអេឡិចត្រូនិកថា កត្តាដែលជំរុញឲ្យនាងឈប់ពីសិល្បៈ គឺដោយសារចង់មានពេលវេលាគ្រប់គ្រាន់ ដើម្បីរស់នៅបែបជីវិតផ្ទាល់ខ្លួន ហើយមួយវិញទៀតក៏ចង់យកពេលក្នុងការបើកនូវមុខជំនួញផ្ទាល់ខ្លួនផងដែរ។ ស៊ឹម ស្រីនិច បញ្ជាក់ថា”សម្រាប់ខ្ញុំគិតថា មកដល់ឥឡូវនេះ បានដើរលើអាជីពសិល្បៈច្រើនក្រាស់ក្រែលហើយដែរ ដូច្នេះទើបចង់ផ្លាស់ប្តូរបរិយាកាសមករកស៊ីម្តង”។ នាងថា បច្ចុប្បន្នកំពុងសិក្សាលើមុខជំនួញថ្មី ដែលមានគម្រោងត្រៀមបើកឆាប់ៗខាងមុខនេះ។


តារាស្រីស៊ឹម ស្រីនិច បន្ថែមថែមដែរថា ចំពោះអាជីពសិល្បៈទៅថ្ងៃខាងមុខ បើសិនជាមានពេលវេលាគ្រប់គ្រាន់ឬមានឱកាសនាង និងចូលប្រឡូកជាថ្មីឡើងវិញ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ