ជីវិតកម្សាន្ដ
ក្រោយសម្រាកព្យាបាលកូវីដមួយរយៈ តារាកំប្លែងថៃ Kohtee Aramboy ទាមទារចង់ទៅផ្ទះវិញឆាប់ៗ
កាលពីថ្ងៃ ៣០ ខែ មិថុនា តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy បានបង្ហោះលើបណ្ដាញសង្គម Instagram ថា លោកមានវិជ្ជមានកូវីដ ក្រោយធ្វើតេស្តរហូតដល់ទៅ ៣ ដងឯណោះ ។

Kohtee Aramboy បានបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយលោកប្រកាសប្រាប់មិនបានប៉ុន្មានម៉ោងផង។
ដោយឡែកកាលពីពេលថ្មីៗនេះ ពិធីករល្បីឈ្មោះ លោក Sorayut Sutasanajinda ដែលជាមិត្តជិតស្និទ្ធរបស់តារាកំប្លែងរូបនេះ បានខលទូរស័ព្ទជាវីដេអូជាមួយ Kohtee តាមរយៈ Instagram ផ្ទាល់ខ្លួន របស់លោក។ លោកក៏បានបង្ហោះសារ ភ្ជាប់ជាមួយវីដេអូខលថា តារាកំប្លែង Kohtee Aramboy នឹងអាចវិលមកផ្ទះឆាប់ៗនេះ។


តាមរយៈវីដេអូខលនោះ Kohtee Aramboy បាននិយាយថា“ ខ្ញុំចង់ទៅផ្ទះវិញឆាប់ៗ” ។ ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ខ្ញុំអាចវិលត្រលប់ទៅវិញហើយ ប៉ុន្តែខ្ញុំត្រូវតែប្រយ័ត្ននិងបន្តធ្វើចត្តាឡីស័កបន្ថែម ១៤ ថ្ងៃទៀត។ កាលដែលខ្ញុំជាសះស្បើយ មិនមានន័យថា ខ្ញុំនឹងមិនមានឆ្លងទៀតនោះទេ “។



អ្នកគាំទ្រជាច្រើនហាក់ធូរចិត្តនិងបានសំដែងក្ដីសប្បាយរីករាយ ដែលតារាកំប្លែងមាឌម៉ាប់នេះឆាប់ជាសះស្បើយយ៉ាងរហ័សបែបនេះ។ ជាពិសេសគឺមិត្តភាពរវាងតារាកំប្លែង Kohtee Aramboy និងលោក Sorayut Sutasanajinda ដែលមិនប្រែប្រួលទៅណា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ
ចុចអាន៖ក្ដៅៗ ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil ឆ្លងកូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?