ជីវិតកម្សាន្ដ
ខាត់ សុឃីម និងស្វាមីធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរគ្រប់គ្នាព្រោះតែរឿងមួយនេះ
ភ្នំពេញ ៖ ទស្សនិកជននិងអ្នកគាំទ្របានផ្ទុះការសរសើរគ្រប់គ្នា ខណៈឃើញតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម និងស្វាមីកាលពីយប់មិញបានធ្វើរឿងមួយនេះជាមួយបុរសម្នាក់ដែលដើរពរកូនទាំងកម្សត់។

តាមរយៈសកម្មភាពដែលត្រូវបានគេលួចថតជាប់ហើយ បង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺអ្នកនាង ខាត់ សុឃីម និងស្វាមីដោយក្តីអាណិតបុរសកម្សត់២នាក់ឪពុកកូនដែលដើរទាំងកណ្តាលយប់ហើយគ្មានលុយមួយរយក្នុងខ្លួននោះនាងក៏បានជួយចំនួន១០ម៉ឺនរៀល។

បើតាមគណនីហ្វេសប៊ុកមួយបានលើកឡើងថា សូមអគុណបង ខាត់ សុឃីម និងស្វាមីបានជួយឪពុកនិងកូនកម្សត់នៅស្តុបលូ៥(ម៉ោង១០យប់)បានឧបត្ថម្ភថវិកា ១០.០០០០រៀលដើម្បីឲ្យគាត់បានទៅជួបឪពុកម្តាយនៅទួលសង្កែ។

អ្នកគាំទ្រជាច្រើនបានចាត់ទុកថា សកម្មភាពនេះពិតជាគំរូល្អនិងសរសើរចំពោះទឹកចិត្តតារារូបនេះក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។ សម្រាប់ទង្វើនេះ នាងក៏បានបង្ហាញអារម្មណ៍រំភើបផងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ