Connect with us

ជីវិតកម្សាន្ដ

ចង់ដឹងទេតើនៅកម្ពុជាមានរោងភាពយន្តប៉ុន្មាននិងនៅខេត្តណាខ្លះ?

បានផុស

នៅ

បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានរោងភាពយន្តសរុបចំនួន២២នៅតាមរាជធានីខេត្តចំនួន៥ ក្នុងនោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ។ លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានឲ្យដឹងនៅព្រឹកថ្ងៃទី២១វិច្ឆិកានេះថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានរោងកុនចំនួន២២ មានបន្ទប់បញ្ចាំងចំនួន៩៨និងចំនួនកៅអីចំនួន១៤៣៤២កន្លែងនៅតាមរាជធានីខេត្តចំនួន៥។

លោកបានបន្តថា ក្នុងនោះមានរាជធានីភ្នំពេញមានរោងភាពយន្តចំនួន១៤មានបន្ទប់បញ្ចាំងចំនួន៧៥ និងមានចំនួនកៅអីជាង១ម៉ឺនកន្លែង។ ខេត្តសៀមរាបមានចំនួន៣មាន៧បន្ទប់ និងមានកៅអីជាង១៤០០កន្លែង ។ខេត្តព្រះសីហនុមានចំនួន២កន្លែងមាន៦បន្ទប់ និងមានចំនួនកៅអីជាង៦០០កន្លែង។ ខេត្តបាត់ដំបងមានចំនួន១កន្លែងមាន២បន្ទប់និងចំនួនកៅអីជិត៣០០កន្លែងនិងខេត្តបន្ទាយមានជ័យមានចំនួន២កន្លែងមាន៥បន្ទប់និងចមានចំនួនកៅអីជិត៥០០កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមទៀតថា គិតត្រឹមថ្ងៃនេះមានរោងភាពយន្ត ដែលបានបើកដំណើរការមានចំនួនដដែលទេដូចមុនព្រឹត្តិការណ៍ថ្ងៃ០៣វិច្ឆិកាពោលគឺមិនមានប្រែប្រួលទេ។

លោកបានបញ្ជាក់ថាមានរោងភាពយន្តនៅចំនួន៤រួមមានខេត្តបន្ទាយមានជ័យ ព្រះសីហនុ បាត់ដំបងនិងកំពង់ចាមកំពុងដាក់ពាក្យស្នើសុំមកក្រសួងសុំបើកដំណើរការរោងភាពយន្តឡើងវិញព្រោះថាមុនការបើកដំណើរការរោងកុនឡើងវិញនេះក្រសួងតម្រូវឲ្យដាក់ពាក្យស្នើសុំមកក្រសួងនិងចុះអនុស្សារណៈជាមួយក្រសួងជាមុនសិន។

លោកបានឲ្យដឹងទៀតថា ក្នុងនោះក្រសួងតម្រូវឲ្យរោងកុនទាំងនោះដាក់អ្នកទស្សនាបានតែ៥០ភាគរយប៉ុណ្ណោះនៃចំនួនកៅអីសរុបនិងត្រូវគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាលនិងក្រសួងវប្បធម៌ដូចជាតម្រូវឲ្យអ្នកចូលទស្សនាពាក់ម៉ាស វ៉ាស់កម្តៅ រក្សាគម្លាត សំអាតអនាម័យដៃ បញ្ចាំងសារអប់រំ បាញ់ថ្នាំសម្លាប់មេរោគពេលចប់រឿងនីមួយៗនិងសំអាតបន្ទប់ទឹកឲ្យមានអនាម័យស្អាតដើម្បីកុំឲ្យឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម