Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ៣​រូប ​ជួប​ទុក្ខ​ធំ​ដូចគ្នា​ក្នុង​ថ្ងៃ​តែមួយ​

បានផុស

នៅ

​តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ចំនួន​៣​រូប គេ​កត់​សម្គាល់​ឃើញ​ថា ​នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ ​ពួកគេ​បាន​ជួប​ទុក្ខ​ធំ​ដូចគ្នា​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​។​

​អ្នកសិល្បៈទាំង​៣​រូប​ដែល​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នោះ​រួមមាន៖

១.​ពិធី​ការិនី​ល្បីឈ្មោះ​អ្នកនាង យុគ ចិន្តា និង​ក្រុមគ្រួសារ​មានទុក្ខ​ធំ​ ខណៈ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ទទួល​មរណភាព​ទាំង​អាឡោះអាល័យ​។ ​នេះ​ចាត់​ទុក​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​តារាចម្រៀង គូ​ម៉ា ក៏បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ​ ដោយ​បញ្ជា​ក់ថា ​លោក​និង​ក្រុម​គ្រួសារ​បាន​ជួប​ទុក្ខ​ធំ​ ព្រោះ​ម្តាយមីង​បង្កើតបាន​ទទួលមរណភាព​ទាំង​សោកស្តាយ​បំផុត​។​

៣.​តារា​សម្តែង​និង​កំប្លែង ម៉ា ដូ​ណា នៅ​ថ្ងៃនេះ​ ក៏​បាន​បង្ហោះ​សារ​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ​។​ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា​ គ្រួសារ​លោក​មានទុក្ខ​ដោយសារ​នរណា​ម្នាក់​ស្លាប់​នោះ​ទេ​។​

​តាមរយៈ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ គេ​ឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​បាន​ផ្ញើ​សារ​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​ជាមួយ​អ្នកសិល្បៈទាំង​៣​រូប​ខាង​លើ​ ដែល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នៅពេលនេះ​ផ​ងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម