Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy ជាសះស្បើយពីកូវីដហើយ

បានផុស

នៅ

តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy បានជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ ហើយបុរសមាឌម៉ាប់រូបនេះក៏អាចត្រឡប់ទៅផ្ទះបានផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការ Live តាម Facebook ពេលត្រឡប់ទៅដល់ផ្ទះ តារាកំបែ្លងក្នុងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” រូបនេះបាននិយាយថា “សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំនឹកអ្នកណាស់ ។ ការ Live នេះជាលើកដំបូងហើយដែលយើងបានជួបគ្នា ។ ខ្ញុំបានធ្វើការ Live នេះ ពីព្រោះខ្ញុំចង់អរគុណអ្នករាល់គ្នា” ។

Aramboy បាន Live ទាំងទឹកភ្នែកថា “ឥឡូវនេះនៅក្នុងផ្ទះតែម្នាក់ឯង ខ្ញុំអាចដោះម៉ាសបាន ហើយខ្ញុំចង់អរគុណ និងនិយាយអំពីអ្វីដែលបានកើតឡើង និងចំពោះការព្រួយបារម្ភរបស់អ្នក ។ ពេលនេះទើបខ្ញុំដឹងថាអ្នកណាស្រលាញ់យើង” ។

ជាចុងក្រោយ Aramboy បានបញ្ជាក់ថា “ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា មនុស្សគ្រប់គ្នាត្រូវតែរស់ ហើយត្រូវតែប្រយុទ្ធជាមួយកូវីដទាំងអស់គ្នា ។ កុំមើលស្រាលវីរុសនេះ ។ យើងកើតមកមិនទាន់ពេលវេលាសង្គ្រាមលោកលើកទី ២ ទេ ប៉ុន្តែនេះជាសង្គ្រាមនៃជំងឺដែលត្រូវតែប្រឈមមុខ ។ សង្ឃឹមថាអ្នករាល់គ្នានឹងមានសុខភាពល្អ ។ យើងត្រូវតែរស់ និងតស៊ូជាមួយគ្នា ។ ខ្ញុំមិនចង់បាត់បង់ជីវិតដោយសារជំងឺនេះទេ” ។

គួររំឭកថា Kohtee Aramboy បានឆ្លងជំងឺកូវីដ ១៩ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ២៩ ខែមិថុនា ក្រោយធ្វើតេស្តរហូតដល់ទៅ ៣ លើក ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម