ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម ទម្លាយពីអត្តចរិតពិតរបស់ស្វាមីខ្ទេចគ្មានសល់ !
ភ្នំពេញ ៖ តារាស្រីពហុជំនាញមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រអ្នកនាងខាត់ សុឃីម ខណៈដែលចំណងស្នេហាជាប្តី-ប្រពន្ធរវាងនាងនិងស្វាមីវ័យក្មេងលោក អ៊ិន សុបញ្ញា ហៅ ផាណូ ហាក់កាន់តែមានភាពផ្អែមល្ហែម និងមានសុភមង្គលក្នុងគ្រួសារនោះ ក៏ស្រាប់តែតារាស្រីរូបនេះដាច់ចិត្តទម្លាយប្រាប់នូវអត្តចរិតពិតរបស់ស្វាមីខ្ទេចគ្មានសល់។

ការបង្ហាញរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែកន្លងមកនាងពុំធ្លាប់រំលើកបើកកកាយឲ្យនណាម្នាក់បានដឹងអំពីរឿងជីវិតស្នេហាប្តី-ប្រពន្ធខ្លួននោះឡើយ។ ប៉ុន្តែផ្ទុយពីការគិតរបស់មហាជនពេលនេះ ខាត់ សុឃីម បែរជាលើកយករឿងរ៉ាវគ្រួសារមកបង្ហាញជាសាធារណៈទៅវិញ។

ផ្អែកតាមខ្លឹមសាររបស់អ្នកនាង ខាត់ សុឃីម បាននិយាយឲ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា អ្នកនាងស្រលាញ់ស្វាមីលោក ផាណូ គឺមិនមែនស្ថិតនៅលើរូបសម្បត្តិ ឬ ទ្រព្យធនឡើយពោលគឺអត្តចរិតនិងភាពឧស្សាហ៍មិនប្រកាន់ការងារ។

នាងបន្តថា ខ្ញុំស្រឡាញ់គាត់ត្រង់មិនដែលចេះប្រកាន់ការងារទេ ពេលខ្លះឃើញខ្ញុំរវល់គាត់សុខចិត្តបើកឡានជូន ហើយថតឲ្យទៀត។
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានរៀបរាប់ទៀតថា និយាយរួមទៅរាល់ការងារគឺតែងស្មើដៃគ្នា គាត់មានតែធ្វើការងារផ្ទះច្រើនជាងខ្ញុំ ធ្វើគ្រប់សព្វគឺខ្ញុំមិនបាច់ធ្វើទេ។ មនុស្សល្អមិនមើលលើសម្តីទេ គឺមើលលើទង្វើ។ មិនតែប៉ុណ្ណោះក៏មានបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូនពីពួកខ្ញុំទាំងពីរផងដែរ។
បន្ថែមពីនេះអ្នកនាង ខាត់ សុឃីម បានលើកឡើងទៀតថា ចាំមានពេលខ្ញុំនឹងចែករំលែកនូវ បទពិសោធន៍នឹងស្ដង់ដែលយើងកំណត់លើមនុស្សម្នាក់មុនពេលយើងជ្រើសរើសយកធ្វើជាដៃគូអនាគត(set standard for your man)។
សូមបញ្ជាក់ថា តារាស្រីអ្នកនាង ខាត់ សុឃីម និងលោក អ៊ិន សុបញ្ញា ហៅ ផាណូ ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍គិតមកដល់ពេលនេះគឺមានរយៈពេលយូរឆ្នាំមកហើយខណៈដែរចំណងស្នេហាពួកគេក៏ទទួលបានចំណងដៃកូនស្រីម្នាក់ព្រមទាំងមានការលើកសរសើរពីទស្សនិកជនផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត