Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នី​ឡា ជួយ​សម្រេច​បំណង​កុមារី យ៉ង់ ស្រី​នី​ត

បានផុស

នៅ

​តាម​ការ​កត់​សម្គាល់​នា​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ​បាន​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​កុមារី យ៉ង់ ស្រី​នី​ត ស្ថិត​ក្នុង​វ័យ​១១​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៥ ​នៃ​សាលាបឋមសិក្សា​ដាក់​ដាំ ​ខេត្តមណ្ឌលគិរី​ បន្ទាប់ពី​ប្អូនស្រី​រូបនេះ​ បាន​រៀបរាប់​ជុំវិញ​ជីវិត​តស៊ូ​ ក៏ដូចជា​បំណង​ប្រាថ្នា​ចំនួន​ពីរ​សម្រាប់​ថ្ងៃ​អនាគត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​ហេតុផល​នេះហើយ ​ទើប​កុមារី​ យ៉ង់ ស្រី​នី​ត ​កំពុង​ទទួល​បាន​ក្តី​អាណិតអាសូរ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​។ ម្យ៉ាងទៀត ស្រី​នី​ត ក៏​ត្រូវ​បានការ​ផ្តល់​ឱកាស​មក​បង្ហាញខ្លួន​ ថត​សម្តែង​ជាមួយ​តារា​កំប្លែង​នាយ ពែ​កមី ផង​ដែរ​ ខណៈ​បច្ចុប្បន្ន​នាង​ ក៏បាន​នឹង​កំពុង​ស្នាក់​នៅ​ផ្ទះ​នាយ ពែ​កមី ផង​នោះ​។

​ជាក់ស្តែង ​គ្រា​ដែល​មក​ស្នាក់​នៅផ្ទះ​នាយ ពែ​កមី នោះ​ប្អូនស្រី យ៉ង់ ស្រី​នី​ត ក៏​ទទួល​បានការ​អាណិត​ស្រលាញ់​ពី​តារា​កំប្លែង​រូប​នេះ​។​ មិនតែប៉ុណ្ណោះ​នាយ ពែ​កមី បាន​ប្រកាស​អំពាវនាវ​ដល់​សប្បុរសជន​ដែរ​ថា​ ស្រី​នី​ត មកដល់​ហើយ​ផ្ទះ​ខ្ញុំ​ហើយ ហើយ​នាង​ក៏​គេង​ជាមួយ​កូនស្រី​ខ្ញុំ នាង​មិន​សូវ​មាន​ខោអាវ​ល្អ​ស្លៀក​ទេ គាត់​ចង់​រៀន​នៅ​ភ្នំពេញ បងប្អូន​ណា​ស្រលាញ់​អាណិត​ស្រី​នី​ត ចង់​ជួយ​នាង​អាច​ទូរស័ព្ទ​មក​លេខ​៖១០៥ ៣០០ ០០៧​។

​ជាមួយគ្នា​នៃ​ការ​អំពាវនាវ​របស់​នា​យ ពែ​កមី ខាងលើ​នេះ​ដែរ​ភ្លាមៗ​នោះ​ស្រាប់តែ​តារា​កំប្លែង​កូនស្រី​សំណព្វចិត្ត​លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិ​ច​ទ័​រ គឺ​កញ្ញា វ៉ាន់ នី​ឡា បាន​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​កុមារី យ៉ង់ ស្រី​នី​ត តាមរយៈ​ការ​ផ្តល់​នូវ​សម្លៀកបំពាក់​មួយ​ចំនួន​ដល់​នាង​។​កញ្ញា វ៉ាន់ នី​ឡា បាន​រៀបរាប់​ភ្ជាប់​នឹង​រូបភាព យ៉ង់ ស្រី​នី​ត បែបនេះ​ថា​ បាន​ជួប​ហើយ គួរ​ឲ្យ​ស្រឡាញ់​ណាស់​ប្អូនស្រី​។ មិន​ខុសគ្នា​នឹង​តារា​កំប្លែង​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា នោះ​ទេ​សម្រាប់​មហាជន​មួយ​ចំនួន ​ក៏បាន​យល់​ឃើញ​ថា ​កុមារី យ៉ង់ ស្រី​នី​ត គឺជា​ក្មេង​ស្រី​ ដែល​គួរ​ឲ្យ​ស្រលាញ់​និង​អាណិត​ខ្លាំង​ណាស់​ ព្រោះ​រាល់​ពាក្យ​សម្តី​និយាយ​ចេញ​មក ​គឺ​មាន​ការ​គោរព​ហើយ​សុភាពរាបសារ ​ផង​ដែរ​។​

សូម​បញ្ជាក់​ថា​ ចំពោះ​បំណង​ប្រាថ្នា​២​ចំណុច​របស់​កុមារី យ៉ង់ ស្រី​នី​ត​ នោះ​គឺ​ទី​១. ចង់​ឲ្យ​គ្រួសារ​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ ហើយ​ឪពុក​មានការ​ងារ​ធ្វើ​ និង​ទី​២. នៅ​ពេល​អនាគត​ប្អូនស្រី​ចង់​ធ្វើជា​គ្រូបង្រៀន​ និង​ជា​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​។ ភ្លាមៗ​នៃ​ការ​ចែករំលែក​ដំណឹង​នេះ​ គឺ​បាន​ធ្វើ​ឲ្យ​ឧកញ៉ា​ចិត្តធម៌ ​ស្រី ចាន់​ថន មានការ​អាណិតអាសូរ​និង​បាន​ជួយ​សម្រេច​បំណង​ប្រាថ្នា​ទី​១ ដោយ​ផ្តល់​ដី​ហើយ​ជួយ​សាង​សង់ផ្ទះ​ថ្មី​១​ខ្នង​, កង់​ចំនួន ០២​គ្រឿង សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ជូន​ប្អូនស្រី​ហើយ​ ថែមទាំង​ផ្តល់​ការងារ​ឲ្យ​ឪពុក​របស់​ប្អូនស្រី​មានការ​ងារ​ធ្វើ​ទៀត​ផង​។​ចំណែក​ឯ​បំណង​ប្រាថ្នា​ទី​២​ គឺ​ត្រូវ​បាន​នាយ ពែ​កមី បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​ ដោយ​ផ្ដល់​ឱកាស​ឲ្យ​កុមារី​រូប​នេះ ​មានឱកាស​បង្ហាញខ្លួន​ចូល​ថត​សម្ដែង​ជាមួយ​នាយ​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ វ័យ​កាន់តែ​ជ្រេ ! គង់ សុជាតិ និង ជា វិបុល កាន់តែ​រឹងមាំ​ចំណងស្នេហា​ទទួល​បាន​កា​រ​សរសើរ​ពី​មហាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម