Connect with us

ជីវិតកម្សាន្ដ

តារាស្រី ម៉ូលីកា ស្និទ្ធស្នាលខ្លាំងជាមួយ សយ រតនៈ ក្រោយលេចឮដំណឹងបែកបាក់ស្វាមី

បានផុស

នៅ

​មួយ​រយៈ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា ​ម៉ូ​លីកា និង​ស្វាមី​នាង​លោក​ ហុង មា​នុ​ណ ហៅ​ឆា​នុ​ន មិនសូវ​ចុះសម្រុង​គ្នា​និង​ជូន​កាល​គេ​ថា​ប្ដី​ប្រពន្ធ​តារា​១​គូ​នេះ ​ម្ដង​ផ្អែមល្ហែម​ម្ដង​ប្រែ​ទៅជា​សោះកក្រោះ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទស្សនិកជន​ជាច្រើន​ចង់ឃើញ​គូស្នេហ៍​ម៉ូ​លីកា​-​ឆា​នុ​ន នៅ​ចាប់ដៃគ្នា​បន្ដ​ទៀត​ ព្រោះ​នាង​និង​ស្វាមី​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​លំបាក​ ទើប​មាន​ជីវភាព​ធូរធារ​ដូច​ពេលនេះ​។ ​ប៉ុន្ដែ​អ្វីដែល​ចម្លែក​ស្រាប់តែ​ថ្មីៗ​នេះ​ ម៉ូ​លីកា បែរ​ជា​បង្ហោះ​រូបភាព​ស្និត​ជាមួយ​ប្រុស​ក្មេង​រូ​បសង្ហា​រលោក សយ រតនៈ​នៅ​លើSTORY​ហ្វេ​ស​បុក​ទៅ​វិញ ​​ទើប​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាច្រើន​ដោយ​ខ្លះ​ថា​ ហើយ​ម៉េច​បានជា​ម៉ូ​លីកា មិនបង្ហាញរូប​កៀកកើយ​ជាមួយ​ស្វាមី​នាង​លោក​ឆា​នុ​ន​ តែ​បែរ​ជា​បញ្ចេញ​ភាព​ស្និត​ស្នាល​ជាមួយ​លោក​រតនៈ​នៅ​ពេល​នេះ​ទៅវិញ​?​។​

​អ្នកនាង ម៉ូ​លីកា មិន​ឆ្លើយ​និង​សំនួរ​ជាមួយ​អ្នក​យក​ព័ត​មាន​សួរ​ថា​ ហេតុ​អី្វ​បានជា​នាង​ងាក​ទៅ​ស្និត​ជាមួយ​លោក​រតនៈ​នោះ​ឡើយ ដោយ​នាង​និយាយ​យ៉ាងខ្លី​ថា ​កំពុង​ជាប់រវល់​មិន​អាច​និយាយ​បានទេ​។​ ដោយសារ​មិនទាន់​ទទួល​បាន​ចម្លើយ​បំភ្លឺ​ពី​ម៉ូ​លីកា ទើប​គេ​មិនទាន់​អាច​សន្និដ្ឋាន​ពី​ទំនាក់ទំនង​រវាង​ម៉ូ​លីកា និង​លោក​រតនៈ​ថា ​ពួកគេ​ត្រូវជា​អ្វី​និង​គ្នា​ឡើយ​ទេ​។​

​គេ​កត់សម្គាល់ថា ​រំលង​ទើបតែ​បាន​ជាង​១​ឆ្នាំ​បែរ​ជា​គេ​ឃើញ​ម៉ូ​លីកា មាន​រូបភាព​ស្និតស្នាល​លោក​រតនៈ ដែល​មើល​ទៅ​ហាក់​ខុសពី​ការ​រាប់អាន​គ្នា​ធម្មតា នាំ​ឲ្យ​អ្នកខ្លះ​លាន់មាត់​ថា បើ​គ្មាន​ហេតុផលទេ ​ប្រហែល​ជា​មិនមែន​សុខៗ​ម៉ូ​លីកា បញ្ចេញ​ឲ្យ​គេ​ឃើញ​រូបភាព​នាង​ជាមួយ រតនៈ ស្និត​គ្នា​ដល់​ម្លឹ​ង​នោះឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋ​ថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង សូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាបើកការតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់​ទឹក លើកទី១ ក្នុងប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម