ជីវិតកម្សាន្ដ
អ្នកនិពន្ធ Tho Meet ម្តងនេះធ្វើ ឲ្យសិរីមន្តកាន់តែប្លែករសជាតិខ្លាំង!
ភ្នំពេញ ៖ កាន់តែបន្ថែមរសជាតិថ្មីទៀតហើយដោយ លោក Tho Meet អ្នកនិពន្ធរបស់ហង្សមាសបាននិពន្ធឲ្យតារាចម្រៀង ក្នុងផលិតកម្មស្ទើរគ្រប់គ្នាអស់ហើយ លើកនេះបានឈានមកដល់តារាចម្រៀង ខេមរៈសិរីមន្ត ដែលអ្នកនិពន្ធ បានដាក់រសជាតិថ្មីឲ្យតារាចម្រៀងប្លែកឡើងស្រទន់។

នេះមិនមែនជាលើកទី១ ទេដែលTho Meet បាន បញ្ចេញ បទឲ្យកំពូលតារារបស់ហង្សមាសដែល កាលពីសប្ដាហ៍មុនលោក ទើប បញ្ចេញ បទ ចម្រៀងមួយ បទមានចំណងជើងថា “ហីៗ” ដែរ ថែម ទាំងទទួលបានការគាំទ្រច្រើន ទៀត។ ដោយឡែក សប្ដាហ៍ នេះ លោក បញ្ចេញ មួយ បទ បន្ថែម ទៀត មាន ចំណង ជើ ងថា “នឹក បង ខ្លះ ទេ!”។
អ្វីដែលគួរចាប់អារម្មណ៍នេះ គឺ ជារសជាតិថ្មីរបស់ខេមរៈសិរីមន្ត តារាចម្រៀងដែលមាន សក្ដានុពល សម្រាប់បទចម្រៀង ប្រភេទតុងខ្ពស់ៗ ពោលគឺបទនេះជា បទមនោសញ្ចេតនា កាយវិការ ស្រទន់ និង ទន់ភ្លន់កម្រប្រទះសម្រាប់ តារាចម្រៀងមកពី ខេត្ត កំពង់ចាម។ បន្ថែមពីលើនេះ បទចម្រៀង មានទាំងការច្រៀង ជាភាសាថៃ ថែមទៀតដែល ជាបទពិសោធន៍ដំបូងរបស់ សិរីមន្ត។

Tho Meetបញ្ជាក់ថា នេះជាបទសម្រាំង មួយបទដែលលោកបានធ្វើសម្រាប់តារាចម្រៀង ប្រុស។ដូច្នេះហើយ ទើបលោក បានដាក់បញ្ចូល នូវរសជាតិថ្មីមួយសម្រាប់លោក ខេមរៈ សិរីមន្ត ហើយ ជា លទ្ធផលបទចម្រៀង នេះបាននឹងកំពុង ទទួលបានការចាប់អារម្មណ៍និង មានការលើកទឹកចិត្ត ច្រើន ពី ប្រិយមិត្តរបស់តារាចម្រៀងពិសេស សរសើរ លើការផ្លាស់ប្ដូរ ស្ទីល របស់តារាចម្រៀង និង រសជាតិ នៃ បទចម្រៀងថាថ្មី និង ប្លែក រហូត។

លោក ខេមរៈ សិរីមន្ត តែងខ្លួនស្អាតជាយុវវ័យមួយ រូបចាប់ ដៃគូសម្ដែងជាថ្មី ជាមួយណិប ព្រំរិទ្ធិការ តា រាស្រីដ៏ស្រស់ស្អាតកំពុងពេញនិយម។ ត្បិតថា ម្នាក់មាន កូនដល់៣នាក់ម្នាក់ ជា នារី ក្រមុំ វ័យ ក្មេង ខ្ចីប៉ុន្តែ ពួកគេសម្ដែងរួមគ្នាសមមើល ទៅ ដូចគូសង្សារយុវវ័យដ៏ផ្អែមល្ហែមមួយគូ។

អ្នកនិពន្ធបញ្ជាក់ថា លោកនៅមានរបស់ប្លែកទៀតទុកជូនតារាចម្រៀង វាយ លុក ទីផ្សារក៏ដូចជា ទម្លុះដួងចិត្តរបស់ទស្សនិកជន៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ