Connect with us

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី៖ករណីបណ្តឹងរឿងគេជំពាក់លុយជាង១ម៉ឺនដុល្លារកំពុងដំណើរការតាម នីតិវីធីច្បាប់

បានផុស

នៅ

ពិធីករប្រុសមានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានអះអាងប្រាប់កម្ពុជាថ្មីថាករណីបណ្តឹងរបស់លោកលើថៅកែផលិតកម្មមហាហង្សលោក អ៊ិន សុភិន ពេលនេះកំពុងដំណើរការទៅតាមនិតិវិធីច្បាប់។

លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់តាមរយ:សារអេឡិចត្រូនិចថារឿងដែលលោកអ៊ិន សុភិនជំពាក់លុយពុំសងនេះគឺលោករក្សាជំហមិនដើរថតក្រោយឡើ យពោលគឺត្រូវតែធ្វើតាមច្បាប់ព្រោះលោកជឿជាក់ថាប្រព័ន្ធច្បាប់និងតុលាការនឹងជួយផ្តល់យុត្តិធម៌ដល់លោកដែលជាជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីករលោក សុខ រ៉ាស៊ី បញ្ជាក់ថាលោកមិនអាចទុ កឱកាសឲ្យអ្នកដែលជំពាក់លុយលោករួចខ្លួនទេព្រោះមើលទៅហាក់ផ្គើនមិនខ្លាចបាត់បង់កិត្តិយសនិងមានទំនូលខុសត្រូវឡើយ។ លោកថាកន្លងមកលោកធ្លាប់សម្របសម្រួលច្រើនសារហើយរឿងសុំឲ្យគាត់សងលុយទោះមិនបានសងទាំងអស់ក៏ត្រឹងសងខ្លះៗសិនប៉ុន្តែបុគ្គលនេះតែងមានចេតនាគេវេ សរហូត។

លោក សុខ រ៉ាស៊ី បន្ថែមថាគិតមកដល់ពេលនេះមា នរយ:ពេល១ឆ្នាំហើយដែលលោកអ៊ិន សុភិន ជំពាក់លុយសរុបមានចំនួន ១៥ ៧០០ដុល្លារមិនទាន់ស ងដូច្នេះលោកជឿជាក់ថាច្បាប់នឹងជួយរកយុត្តិធម៌ជូនជងរងគ្រោះដូចលោកលើករ ណី​បណ្តឹងលោក អ៊ិន សុភិន ពេលនេះ។

យ៉ាងណាក៏ដោយ នៅមិនទាន់មានការបកស្រាយ ឬការឆ្លើយតបពីលោក អ៊ិន សុភិិន ជុំវិញបញ្ហានេះនោះទេ៕ ដោយៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៤ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម