ជីវិតកម្សាន្ដ
ចង់ញុំាក្រឡានដុតដែលល្បីថាឆ្ងាញ់ កុំភ្លេចក្រឡាន នៅឃុំសំរោងក្នុង
នំក្រឡាន ឬក្រឡានដុត គឺជាអាហារម្យ៉ាងដែលគេធ្វើពីអង្ករដំណើប ដុតជាមួយបំពង់ឫស្សី រួមជាមួយគ្រឿងផ្សំផ្សេងៗ ដើម្បីឱ្យមានរសជាតិឆ្ងាញ់។ ក្នុងខេត្តបាត់ដំបង នំក្រឡាននេះ ត្រូវបានពលរដ្ឋនិយម ធ្វើបរិភោគ ឬលក់ តាំងពីយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ម្យ៉ាងទៀត នំក្រឡានខេត្តបាត់ដំបង ល្បីថាមានរសជាតិឆ្ងាញ់ ថែមទៀតផង។

កំពុងអង្គុយសកក្រឡានដើម្បីត្រៀមលក់ អ្នកស្រី រុំ ផារី រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលប្រកបមុខរបរដុតក្រឡានលក់ ជាង២០ឆ្នាំមកហើយ បានរៀបរាបថា មុខរបរដុត ក្រឡានលក់ មិនមែនមានភាពងាយស្រួល នោះទេ។ អ្នកស្រីថា ទម្រាំបានក្រឡានឆ្អិនដាក់លក់ យើងត្រូវឆ្លងកាត់ដំណាក់កាលដូចជា រកឫស្សីមិនចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ ចំណែកគ្រឿងផ្សំសំខាន់ៗអ្នកស្រីថា មានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករ ជាដើម។

អ្នកស្រីបន្តថា នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឫស្សី ហើយដុតរយៈពេល២ម៉ោងទើបឆ្អិត ហើយយកមកសក ដើម្បីដាក់លក់ឱ្យអតិថិជន។ អ្នកស្រីបន្តថា បច្ចុប្បន្នរបរដុតក្រឡាននេះ ត្រូវបានបន្ថយពាក់កណ្តាល ដោយសារកូវីដ១៩ ធ្វើឱ្យអ្នកនិយមបរិភោគ មិនសូវមាន។ ដោយពេលខ្លះអ្នកស្រីត្រូវដើរលក់តាមផ្ទះបន្ថែមទៀត នៅពេលលក់មិនអស់។

ចំណែករសជាតិក្រឡានវិញ អ្នកស្រីមិនហ៊ាននិយាយថាឆ្ ងាញ់ឬមិនឆ្ងាញ់នោះទេ អាស្រ័យ អ្នកបរិភោគ ប៉ុន្តែរៀងរាល់ថ្ងៃអ្នកស្រីថា មានអ្នកមកទិញជាប់ជាប្រចាំដែរ បើទោះបីស្ងាត់ ដោយសារជំងឺឆ្លង់កូវីដ១៩ក្តី។

យ៉ាងណាក៏ដោយអ្នកស្រី សំណូមពរដល់បងប្អូនទាំងអស់ជួយគាំទ្រ ក្រឡានបាត់ដំបង ឬមកភ្លក់រសជាតិដល់ទីតាំងដុតផ្ទាល់ នៅទល់មុខ វត្តសំរោងក្នុង។ សូមបញ្ជាក់ថា ក្រឡានបាត់ដំបង ត្រូវបានបងប្អូន និយមបរិភោគ ទទួលស្គាល់ថា មានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយពេលពួកគាត់ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ តែងតែទិញក្រឡានដុតក្តៅៗ នៅមុខវត្តសំរោងក្នុងនេះតែម្តង ដើម្បីផ្ញើបងប្អូនបរិភោគជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ