ជីវិតកម្សាន្ដ
ផ្ទុះសាហាវ តន់ ចន្ទសីម៉ា មានអ្នកមើលរហូតដល់ 441លានដង ស្ថិតនៅកំពូលវ៉ាដាច់គេប៉ាត់
បើនិយាយពី views ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿ ដែលតារា ចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់។ នេះបើតាម បង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពប្រែប្រួល នៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់ តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម និង អត្តចរិតល្អនៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជា កំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជាក្នុងឆ្នាំ២០២០នេះ មានរហូតដល់ទៅ 441លានដងឯណោះ។


បែបណាក្ដីអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈទាំងអស់ កំពុងតែចាំមើលថា តើអាចមានតារាចម្រៀង ណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។



តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀង នោះ ក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុស ក៏ដោយក្នុងនោះបទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ន នាងស្ទើរតែគ្មានពេល សម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បាន ធ្វើការងារស្ទើរតែទាំងស្រុង ជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និង ការប្រឹងប្រែងតស៊ូរបស់គាត់ណាស់៕




-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង