ជីវិតកម្សាន្ដ
តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
ថៃនៅតែបន្តរងគ្រោះ ដោយសារវិបត្តិកូវីដកាន់តែខ្លាំងឡើងៗ និងមិនស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ។ ឃើញសភាពប្រទេសខ្លួន ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ តារាសិល្បៈមួយចំនួនធំ បានចូលរួមបរិច្ចាគ ខ្លះជាថវិកា ខ្លះជាសម្ភារបរិក្ខារពេទ្យ តាមកម្លាំងខ្លួនមាន។

ជាក់ស្ដែងតារាសំដែងស្រីចាស់វស្សា Aum Patcharapa បានចូលរួមជាសម្ភារបរិក្ខារពេទ្យ ដើម្បីជាការលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកជំងឺកូវីដ តាមរយៈការផ្ដល់ជាឧបករណ៍វេជ្ជសាស្រ្ត ដូចជា ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមអុកស៊ីសែន ដល់មន្ទីរពេទ្យ ។


Aum ក៏បានសរសេរខេបសិននៅលើអ៉ិនស្តាក្រាមក្នុងស្ទូរីថា” ថ្ងៃនេះនាងខ្ញុំបានបញ្ជូនឧបករណ៍ជំនួយអុកស៊ីសែន ដែលមានលំហូរខ្ពស់ តាមរយៈក្រុមគ្រូពេទ្យ។ នាងខ្ញុំសូមលើកទឹកចិត្តដល់អ្នកជំងឺ និងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាទាំងអស់ ។ ការផ្គត់ផ្គង់អុកស៊ីសែនមានលំហូរខ្ពស់ ត្រូវបានបញ្ចប់នៅមន្ទីរពេទ្យ Phuttasothon សង្កាត់ Chachoengsao។ សូមមានសុវត្ថិភាព ហើយបញ្ជូនឧបករណ៍ទាំងនេះទៅកាន់ក្រុមគ្រូពេទ្យ ” ។



អ្នកគាំទ្ររបស់តារាស្រីអាយុច្រើនសម្រស់ក្មេងនេះ បានបញ្ចេញជាយោបល់សាទរ និងកោតសរសើរនាងព្រមទាំងស្រ្គីនជារូបភាពរបស់នាង ចែកចាយជាព័ត៌មាននេះតៗគ្នាច្រើនលើសលប់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីជើងចាស់លេងបានគ្រប់ទម្រង់ Pat Nappa បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី