Connect with us

ជីវិតកម្សាន្ដ

ប្រវត្តិតស៊ូ តារាចម្រៀង ឱក សុគន្ធកញ្ញា ឆ្លងកាត់ផលិតកម្មណាខ្លះ?

បានផុស

នៅ

ភ្នំពេញ៖ ទស្សនិកជនបានដឹងគ្រប់គ្នាហើយថាតារាចម្រៀង ឱក សុគន្ធកញ្ញា មកដល់សព្វថ្ងៃបានសាងភាពល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងប្រទេសទេគឺឆ្លងដល់នាយសមុត្រទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា នាងជាតារាស្រីដែលឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មក្នុងស្រុក ហើយក៏​ជា​កំពូល​តារាចម្រៀងស្រីមួយរូបប្រចាំប្រទេសផងដែរ។ ឱក សុគន្ធ​កញ្ញា ជាតារាចម្រៀងម្នាក់ដែលមាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅរក​វិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ​។ 

គេកត់សម្គាល់ថា ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្ដូរ​ផលិតកម្មពីមួយទៅមួយដោយនៅ​ឆ្នាំ១៩៩៩-២០០៥ នាងបានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្មរ ស្មីស្ទឹងសង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2។

ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួមក្នុងផលិតកម្ម Rock Music ហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ​គិត​រហូត​មក​ដល់​ពេល​នេះ អ្នកនាងបាន​សាង​ភាព​ល្បីល្បាញ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាសប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។

ជាការពិតចំពោះការឈានជើងក្នុងវិស័យសិល្បៈដូចជា ឡើងសម្ដែង ច្រៀងចូលរួមកម្មវិធីផ្សេងៗ តារាចម្រៀងរូបនេះតែងទទួលបានការចូលចិត្ត និងគាំទ្រខ្លាំងពីបណ្តាមិត្តៗយុវវ័យប្រុសស្រីជាច្រើន។ ម្យ៉ាងទៀតរហូតមកទលើពេលនេះ ទោះបីជានាងមានស្វាមី និងកូនហើយពិតមែន តែប្រជាប្រិយភាព និងការគាំទ្រនៅតែមានសន្ទុះខ្លាំង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន​ឯកភាព​ជាគោលការណ៍​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​​ដែលស្នើដោយអាមេរិក​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១១ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម