ជីវិតកម្សាន្ដ
សាយ បរិច្ចាគថវិកា១ពាន់ដុល្លារជួយមន្ទីរពេទ្យកុមារអង្គរ ក្រោយកុមារពីរនាក់ឆ្លងកូវីដ
តារាចម្រៀងលោក អួន បឋម ហៅ សាយ បានបន្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយមន្ទីរពេទ្យកុមារអង្គរក្រោយរកឃើញកុមារពីរនាក់ឆ្លងកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគផងដែរ។
សាយ បាននិយាយថា ការចូលរួមចំណែកបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្តីរបស់បងប្អូនទាំងអស់គ្នា គឺពិតជាការចូលរួមចំណែកនៅក្នុងការថែររក្សាសុខភាព សុវត្ថិភាព ការព្យាបាលប្រកបដោយគុណភាពខ្ពស់និងទាន់ពេលវេលាដល់ប្រជាជននិងកុមារកម្ពុជា។

សាយ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់Angkor Hospital for Childrenដើម្បី មន្ទីរពេទ្យបន្តបេសកកម្មជួយជីវិតកុមារកម្ពុជាហើយសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់ និងចូលរួមបរិច្ចាគតាមលទ្ធភាពទោះ១ដុល្លារក្តី២ដុល្លារក្តីដើម្បី ឲ្យមន្ទីរពេទ្យកុមារអង្គរនៅជាមួយនិងប្រជាជនកម្ពុជា និងបានបន្តជួយជីវិតកុមារកម្ពុជាជានិរន្តរ៍។
តារាចម្រៀង សាយ បញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរបានរកឃើញកុមារពីរនាក់(ទារក៨ខែនិង១ឆ្នាំ៤ ខែ)មានជំងឺកូវីដ-១៩ដែលកុមារម្នាក់មកពីខេត្តកំពង់ធំ និងម្នាក់ទៀតមកពីខេត្តព្រះវិហារ។

កុមារទាំងពីរនាក់នេះបានមកកាន់មន្ទីរពេទ្យកុមារអង្គរហើយត្រូវបានសម្រាកនៅមន្ទីរពេទ្យដោយមានជំងឺធ្ងន់។ បន្ទាប់ពីមានការពិនិត្យយ៉ាងល្អិតល្អន់មកលទ្ធផលបានបង្ហាញថា កុមារទាំងពីរមានជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះ កុមារម្នាក់គឺបានជាសះស្បើយនិងវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកកុមារម្នាក់ទៀតកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យកុមារអង្គរ។
គួរបញ្ជាក់ថា កុមារដែលកំពុងសម្រាកព្យាបាលមានបញ្ហាជំងឺពីកំណើតដែលជាហេតុនាំឱ្យមានការពិបាកក្នុងការព្យាបាល។

កុមារ១ឆ្នាំ៤ខែដែលមានជំងឺពីកំណើតនិងកូវីដ-១ ៩ បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១។
បច្ចុប្បន្នកុមាររូបនេះ មានលទ្ធផលអវិជ្ជមានពីកូវីដ-១៩ ប៉ុន្តែបន្តសម្រាកព្យាបាលនៅក្នុងបន្ទប់ជំងឺធ្ងន់ធ្ងរ ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដែលសង្ឃឹមថា គាត់នឹងបានធូរស្បើយឆាប់ៗផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ