Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់វិថីសិល្បៈ​ជាង ៣០ឆ្នាំ តារាជើងចាស់ ទេព រិន្ទដារ៉ូ ​ទទួល​ពាន​និង​មេដាយ​រាប់​មិន​អស់

បានផុស

នៅ


ភ្នំពេញ៖ រហូតមកទល់បច្ចុប្បន្នតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ បានប្រឡូកក្នុងវិស័យសិល្បៈ​រយ:​ពេល​​ប្រមាណ​ជាង ៣០ឆ្នាំហើយ ខណ:ប្រជាប្រិយភាពនៅតែរក្សាបានការគាំទ្រខ្ពស់។

ជាមួយ​​ស្នាដៃ​សម្តែង​ខ្សែ​ភាពយន្តអស់៣០ឆ្នាំ តារា​សម្តែង​ជើង​ចាស់លោក​ ទេព រិន្ទដារ៉ូ​ នៅ​តែ​​រក្សាបាន​ប្រជាប្រិយភាពរបស់ខ្លួន ទោះ​បី​ជា​វិស័យ​ខ្សែ​ភាព​យន្ត​ខ្មែរ​បច្ចុប្បន្ន ហាក់កំពុងជាប់គាំងដោយសារ​វិបត្តិ​កូវីដ-១៩​ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបើចាប់អារម្មណ៍លើស្នាដៃសម្តែងកន្លងមកនេះ គឺតារាវ័យ៤៨ឆ្នាំ លោក ទេព រិន្ទដារ៉ូ បានពង្រឹងកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលអាចក្តោបក្តាប់បានទីផ្សារសិល្ប:​ពេញដៃ។ មិនតែប៉ុណ្ណោះ​ ថ្មីៗនេះលោកក៏បានបង្ហាញស្នាដៃនៃសមិទ្ធផល​ពានរង្វាន់​ និង​មេដាយជាច្រើនមិនធ្លាប់មាននរណាដឹង។

ទម្លាយភ្ជាប់ជាមួយសមិទ្ធផលពានរង្វាន់ និង​មេដាយ​ជាច្រើន លោក ទេព រិន្ទដារ៉ូ បានបញ្ជាក់ថា ទាំងនេះគឺជា​សមិទ្ធផល​ពានរង្វាន់​ និង​មេដាយនៃការសម្តែងរយ:ពេល៣០ឆ្នាំកន្លងមកនេះ។ ដោយសារហេតុផលនេះទើបតារាសម្តែងលោក ទេព រិន្ទដារ៉ូ អាចចងចិត្តទស្សនិកជន ឲ្យនៅតែមានចង់ចាំឈ្មោះលោកនិងរក្សា​ទីផ្សារ​នៃការ​គាំទ្រ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម