ជីវិតកម្សាន្ដ
ឌឿ វិសាល ចេញបទ បងស្រី បង្ហាញការដឹងគុណ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ទទួលបានការ គាំទ្រខ្លាំង
ជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩ និងតារាចម្រៀងរូបសង្ហាលោក ឌឿ វិសាល ហៅធូកាន់តែធ្វើឲ្យមហាជនផ្ទុះការសរសើរនិងគាំទ្រខ្លាំង បន្ទាប់ចេញបទ បងស្រី បង្ហាញការដឹងគុណលោកជំទាវ ពេជ្រ ច័ន្ទមុន្នី។

ជាមួយគ្នានៃចេញបទនេះលោក ឌឿ វិសាល បានថ្លែងថា បងស្រី ជាចម្រៀងផ្ញើជូនបងស្រី Chan mony Pich ជាការអរគុណដែលបងបានមើលថែខ្ញុំនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ទាំង អស់។ បងជា បងស្រីផងនិងជាម្តាយផង បងនៅពីក្រោយផ្តល់កម្លាំងដល់ពួកយើងគ្រប់គ្នា។



តារាចម្រៀង ឌឿ វិសាល បន្តថានៅពេលខ្ញុំជួបមិត្តភក្តិបងប្អូនក្រុមការងារ គាត់មកសួរនាំពីបទបងស្រី គាត់សរសើរគាត់ឲ្យមេដាយមានអារម្មណ៍ថា សប្បាយចិត្តណាស់ ហើយក៏អរគុណដល់គ្រប់គ្នាដែលចូលចិត្ត។ ការងារសិល្បៈរបស់ខ្ញុំ ធ្វើមិនសូវចង់បានប្រាក់ចំណូលអី្វទេ ចង់បានតែបេះដូងពីបងប្អូនអ្នកស្តាប់។


សូមបញ្ជាក់ថា លោក ឌឿ វិសាល ត្រូវបានទស្សនិកជនដឹងថា លោកគឺជាតារាចម្រៀងមួយដួង ដែលសុខចិត្តលះបង់ចោលការងារសិល្បៈ ដើម្បីចូលរួមបេសកកម្មជាកងទ័ពអាវសជួយដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកូវីដ១៩ ទង្វើរនេះទទួលបានការគាំទ្រនិងកោតសរសើរច្រើនពីមហាជន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ