Connect with us

ជីវិតកម្សាន្ដ

បំណងប្រាថ្នា​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សាង​សង់​ជិត​រួចរាល់​ហើយ

បានផុស

នៅ

ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាញ​ឧក ញ៉ា នឹម វណ្ណ​: គិត​មកដល់ពេលនេះ​ការសាងសង់​ចេតិយ​ជូន​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោកតា គង់​ណៃ គឺ​សម្រេចបាន​ប្រមាណ​ជាង​៩០​ភាគរយ​ហើ យ​ពោលគឺ​នឹងត្រូវ​រួចរាល់​នាពេល​ឆាប់ៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាញ​ឧក ញ៉ា នឹម វណ្ណ​: បាន​មាន​ប្រសាសន៍​ថា​ បំណងប្រាថ្នា​របស់​លោកតា​ព្រឹទ្ធាចារ្យ គង់ ណៃ សាងសង​ជិត​រួចរាល់​ហើយ​សរុប​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិច​។​ សូម​ផល​បុណ្យ​ដែល​កើត​បាន​ពី​ការសង់​ចេតិយ​នេះ​បាន​ដល់​កូនៗ​និង​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​និង​មាន​សុខ​ភាពល្អ​ទាំងអស់គ្នា។

សូម​ជម្រាប​ដែរ​ថា​ ដើម្បី​សម្រេច​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​លោកតា​គង់ ណៃ ត្រូវ​បាន​លោកជំទាវ​ហ៊ុន ស៊ីណាត និង​បុត្រី​គឺ​លោក​ជំ​ទា វ​ឧកញ៉ា នឹម វណ្ណៈ បាន​បំពេញ​ជូន​គាត់​ដោយ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ដើម្បី​សង់​ចេតិយ​និង​ជួយ​ចិញ្ចឹម​រយៈពេល​៥​ឆ្នាំ។

លោកជំទាវ ហ៊ុន ស៊ី​ណាត​ កន្លង​មក​ធ្លាប់​មាន​ប្រសាសន៍​ថា ​ដោយមាន​ការ​ទទូច​បែប​នេះ​ទើប​លោក​ជំទាវ​និង​កូន​ព្រមទាំង​ក្រុម​គ្រួសារ​សម្រេច​កសាង​ចេតិយ​ជូន​តាម​បំណង​របស់​គាត់!។ លោក ជំទាវ ហ៊ុ ន ស៊ី​ណាត មានប្រសាសន៍​ទៀត​ថា ​លោកតា​គង់​ណៃ គាត់​បាន​ជួយ​សង្គម​និង​លើកស្ទួយ​សិល្បៈ​អភិរក្ស​វប្បធម៌​ច្រើន​លើសលប់។

ក្រៅពី​នោះ​ដែរ ​លោកជំទាវ​និង​ក្រុម​គ្រួសារ​ក៏បាន​ជួយ​ចិញ្ចឹម​គាត់​រយៈពេល​៥​ឆ្នាំ​ទៀត​ដោយ​ឧបត្ថម្ភ​ជា​រៀងរាល់ខែ​ដោយ​ក្នុង​មួយខែៗ ​គឺ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​,​មី​១​កេះ ,​ត្រីខ​១​យួរ ,​ទឹក​ស៊ីវ​១​យួរ និង​អង្ករ​ចំនួន ៥០​គីឡូក្រាម ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច២៧ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

Sokha Hotels

ព័ត៌មានពេញនិយម