ជីវិតកម្សាន្ដ
ម្ចាស់បទ ស៊ូឃ្លាត បកស្រាយក្រោយរងការប្រមាថថា ជាតារាជាប់គុកបំផ្លាញសង្គម
តារាប្រុសទ្រនំហង្សមាសម្ចាស់បទ ស៊ូឃ្លាត គឺ លោក វង្ស តារារតនា បានចេញមុខប្រតិកម្មនិងបកស្រាយ ក្រោយរងការប្រមាថថា ជាតារាជាប់គុកបំផ្លាញសង្គមថោកទាប។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ក្រុមយុវវ័យសម័យ ថ្មី បានរិះគន់ដោយមិនសំចៃមាត់ថា យកពួកជាប់គុកមកធ្វើតារាចម្រៀងអញ្ចឹង បានបំផ្លាញសង្គមចាក់សាក់បង្ហាញធ្វើឲ្យក្មេងៗធ្វើតាមពួកអាថោកទាប។


ភ្លាមៗនេះដែរលោក វង្ស តារារតនា បានបញ្ជាក់ថា ចំពោះទង្វើនិងពាក្យសម្ដីអសុរសគ្មានការពិតទាំង នេះហាក់មើលងាយនិងប៉ះពាល់ដល់កិត្តិយសរបស់លោកធ្ងន់ធ្ងរណាស់។ តារាចម្រៀងម្ចាស់បទ«ស៊ូឃ្លាត» វង្ស តារារតនាបានរៀបរាប់ថា បងស្គាល់និងដឹងពីខ្ញុំច្បាស់ហើយឬនៅ បងបានហ៊ានប្រើពាក្យយ៉ាងនេះចេញមកកាន់ខ្ញុំ…?។



លោក វង្ស តារារតនា បាននិយាយទៀតថា បើមិនដឹងមិនស្គាល់ខ្ញុំច្បាស់ទេ បងអាចសិក្សាម្តងទៀតបាន ហើយឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិនមុននិងប្រើពាក្យទាំងនេះមកកាន់ខ្ញុំ។យ៉ាងណាមិញគេមិនដឹងថា លោកនិងម្ចាស់គណនីហ្វេសប៊ុករូបនេះមានបញ្ហាអ្វីឡើងទើបកើតមានរឿងបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់