Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី ប្រកាស​មិន​សុំទោស​ដាច់ខាត​និង​ចាត់ទុក​ទង្វើ​លោក អ៊ិន សុ​ភិន កំពុង​រក​ឧបាយកល​ថ្មី​គេចវេស​ពី​បញ្ហា

បានផុស

នៅ

​ភ្នំពេញ ៖ រឿង​ក្តី​ក្តាំង​រវាង​ពិធីករ សុខ រ៉ាស៊ី និង​លោក អ៊ិន សុ​ភិន ដែល​ជា​ថៅកែ​ផលិតកម្ម​មហាហង្ស​គឺ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​ទេ​ទោះបី​មានការ​សម្របសម្រួល​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ការ​សម្របសម្រួល​ពិធីករ សុខ រ៉ាស៊ី បាន​ទម្លាយ​ថា​នៅក្នុង​ជំនួប​ចរចា​លើក​ទី​១​រវាង​លោក​និង​ លោក អ៊ិន សុ​ភិន គឺ​មិនទាន់​បញ្ចប់​ទេ​ព្រោះ​នៅ​មាន​ចំណុច​ខ្លះ​ដែល​ធ្វើ​ឲ្យ​លោក សុខ រ៉ាស៊ី ពុំ​អាច​ទទួល​យក​បាន​។

លោក សុខ រ៉ាស៊ី បញ្ជាក់​ថា ​ក្នុង​ការ​សម្របសម្រួល​នោះ​លោក អ៊ិន សុ​ភិន​ បាន​ស្នើ​ឲ្យ​លោក​ចេញ​លិខិត​ ឬ​ វីដេអូ​Live​ជា​សាធារណៈ​មួយ​ដើម្បី​សុំទោស​ក្នុង​ចេតនា​លាង​កិត្តិយស​ខ្លួន​ ដែល​លោក​ធ្វើ​ឲ្យ​បែកធ្លាយ​រឿង​ជំពាក់​លុយ​នេះ​។​ ត្រង់​ចំណុច​នេះ​លោក សុខ រ៉ាស៊ី បដិសេធន៍​មិន​មាន​ការ​សុំ​ទោស​ជា​ដាច់​ខាត។

ប៉ុន្តែ​យ៉ាងណាមិញ​ ក្រោយ​មានការ​ទម្លាយ​រឿង​ខាង​លើ​ក៏​ស្រាប់តែ​គេ​ឃើញ​លោក អ៊ិន សុ​ភិន បាន​ប្រកាស​ប្ដូរ​ជំហរ​វិញ​ដោយ​លែង​ចង់​ចរចា​អ្វី​បន្ដ​ទៅ ទៀត​គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​វែកញែក​រក​ខុសត្រូវ​វិញ​ព្រោះ​លោក​ចាត់ទុកថា ​លោក សុខ រ៉ាស៊ី ផ្គើន​លើ​ជំហរ​ដោះស្រាយ។

​ទន្ទឹមគ្នា​នៃ​ការ​កើន​កម្ដៅ​លើ​បញ្ហា​ខាងលើ​នេះ​លោក សុខ រ៉ាស៊ី នៅ​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​នេះ​បាន​ចេញ​សារ​ដោយ​បញ្ជាក់​ថា ​ខ្ញុំ​ជា​អគ្គនាយក​ក្រុម​ហ៊ុន​ខ្ញុំ​ជា​អ្នក​ជួល​ឆាក អត់​ឲ្យ​លុយ​គេ​មួយឆ្នាំ​ហើយថា​ គេ​អត់​បាន​ព្រមព្រៀង​តម្លៃ​សម្តី​អន់​ជាង លា​មក​ទៀត​ជួល​ឆាក​ឲ្យ​គេ​ចប់ ដល់​ទៅ​បី កម្មវិធី គេ​ថា អត់​មាន​ឯកសារ​ស្របច្បាប់ មួយឆ្នាំ​ទៅ​ហើយ​។

លោក​បន្ត​ថា ​នេះ​ជា​ឧបាយកល​ថ្មី រក​គេចវេស​ពី​បញ្ហា សំណាង​ណាស់​លោក​បាន​ថត​សម្លេង​និង​ឆា ត អង្វរ​លោក​ជិត​មួយឆ្នាំ​នេះ​ទុក​និង​សារ​បោក​បញ្ឆោត​ថា​ មិនបាច់​កក់​អី​ទេ គ្នាឯង​ចប់​យក​លុយ​ភ្លាម អស់ពី​ហ្នឹង​គឺ​ធ្វើ​មួយទៀត​ចប់​យកលុយ​ទាំង​អស់​ទៅ​តែ​នេះ​ចប់​មួយឆ្នាំ​មិនទាន់បាន​មួយ​រៀល​លុយ​ខ្មែរ​ផង​។

​លោក សុខ រ៉ាស៊ី​បាន​បន្ថែម​ថា​ កន្លងមក​លោក​ធ្លា ប់​និយាយ​ដោយ​ចរចារ​ជាមួយ​លោក អ៊ិន សុ​ភិន ដោយ​សុំ​មួយខែ​តែ​៥០០​ដុល្លារ​ទៅ​១០០០​ដុល្លារ​ក៏ លោក អ៊ិន សុ​ភិន មិនអោយ​យើង​ផង​។​ដូច្នេះ​ឈឺ ចាប់​មានតែ​ការលក់​ឡាន លក់​ផ្ទះ បើក​លុយ​ឲ្យ កម្មករ​កុំ​ឲ្យ​ថោក ដូច​គាត់​។ ​លោក អ៊ិន សុ​ភិន នៅ​រសៀល​នេះ​មិនអាច​ទំនាក់ទំនង​សួរនាំ​បន្ថែម​បាន​នៅឡើយ​ទេ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា៤៦ នាទីutes មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹងអន្តរជាតិ រួមគ្នាដាក់ចេញយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម