ជីវិតកម្សាន្ដ
ធ្ងន់ហើយ ! រឿងបណ្តឹង សុខ រ៉ាស៊ី ចំពោះលោក អ៊ិន សុភិន ឡើងដល់តុលាការហើយ
ទីបំផុតរឿងក្តីក្តាំរវាងពិធីករ សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស ពេលនេះឈានដល់តុលាការហើយ ខណ:ការសម្របសម្រួលគ្នាលើកទី១នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពុំទទួលបានលទ្ធផល។
បើតាមការបញ្ជាក់ពីលោក សុខ រ៉ាស៊ី បានឲ្យដឹងថា ករណីរឿងក្តីក្តាំរបស់លោកពេលនេះ ត្រូវចូលដល់តុលាការហើយ។ លោកសង្ឃឹមថា យុត្តិធម៌នឹងមានចំពោះជនរងគ្រោះដូចរូបលោក ព្រោះរឿងនេះភាគីដែលជំពាក់លុយហាក់មានចេតនាផ្គើនណាស់។

លោក សុខ រ៉ាស៊ី បានបន្តថា កំចាត់ជនពាលក្នុងសង្គមអោយបានបំពេញបំណងចុងចោទអោយរៀងចាលកុំអោយដើរធ្វើបាបអ្នកដ៏ទៃទៀត លើកទីមួយហើយចូលតុលាការ សូមជួយចែករំលែករកយុត្តិធម៌ផង។
លោកនិយាយទៀតថា មួយឆ្នាំហើយ លោកតាមអង្វរគេដូចឆ្កែអោយសងលុយមក មួយខែបង់អោយខ្ញុំ ៥០០ដុល្លារឬ១០០០ដុល្លារក៏បានដែរ ដើម្បីយកលុយបង់ធនាគារ បង់ថ្លៃឃ្លាំងនិងបើកអោយកម្មករ តែក្តីអាណិតលោកតែមួយចុងក្រចកក៏គ្មានដែរ។

សុខ រ៉ាស៊ី លើកឡើងថា លោកលក់ឡាន ជិះម៉ូតូទៅធ្វើការ ដាក់លក់ផ្ទះ លក់គ្រឿងអលង្ការ បើកលុយអោយបុគ្គលិក លោកដើរពឹងគេអោយជួយនិយាយសម្រុះសម្រួលតែលទ្ធផលគ្រប់គ្នាសុទ្ធតែបញ្ចាក់ថា អស់លទ្ធភាព និយាយជាមួយគាត់នេះហើយគាត់មិនសងទេ បានជំរើសចុងក្រោយមានតែពឹងច្បាប់ជាអ្នកដោះស្រាយ។
ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែមហាហង្ស កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខណ:មហាជនជាច្រើនកំពុងរង់ចាំមើលលទ្ធផលពីតុលាការផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?